គំរូឡានអគ្គិសនីសុទ្ធ Chery QQ គ្រោងនឹងបញ្ចេញជាផ្លូវការនៅខែក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅគំរូរថយន្ត Chery QQ ប្រភេទ hatchback ប្រើអគ្គិសនីសុទ្ធ គ្រោងនឹងដាក់បញ្ចេញជាផ្លូវការនៅពិព័រណ៍រថយន្ត Shanghai Auto Show 2025 ដែលធ្វើឡើងនៅខែឧសភា ឆ្នាំ ២០២៥ ប្រទេសចិន ។

គួរឲ្យដឹងថា Chery QQ ត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ ២០០៣ មានឈ្មោះថា QQ3 បន្ទាប់មកគឺម៉ូដែល QQ6 និង QQme ដោយការលក់របានលើសពី ៤០ ០០០ គ្រឿងក្នុងឆ្នាំដំបូងរបស់ខ្លួន និងការលក់កើនឡើងលើសពី ១,៤លានគ្រឿងជាមួយនឹងតម្លៃត្រឹមតែ ៤ ១០០ ដុល្លារប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ ម៉ូដែលនេះ ត្រូវបានបញ្ឈប់ការលក់នៅក្នុងឆ្នាំ ២០១៤ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់គំរូឆ្នាំ ២០២៥ នេះ បានប្រើប្រាស់រូបរាងកាន់តែទាក់ទាញជាមួយនឹងផ្នែកខាងក្រៅពណ៌ខ្មៅ និងស តួខ្លួនរាងមូល ដោយបំពាក់ប៉ាណាមុខបិទជិ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ឌីស្សាញបែប Futuristic ក៏ដូចជាកញ្ចក់ចំហៀងប្រភេទកាមេរ៉ាឌីជីថល និងឡូហ្គោ Qq” ថ្មីផងដេរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានទាក់ទងនៅនឹងផ្នែកថាមពល និងផ្នែកខាងក្នុង ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម