គំរូឡាន LBX MORIZO RR Concept បំពាក់ម៉ាស៊ីន GR Yaris បង្ហាញខ្លួននៅប្រទេសកំណើត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota Gazoo Racing និង Lexus បានធ្វើការដាក់បង្ហាញចេញនៅគំរូរថន្ត Lexus LBX MORIZO RR Concept ដែលបំពាក់ជាមួយម៉ាស៊ីន GR Yaris នៅឯពិព័រណ៍រថយន្ត Tokyo Auto salon ដែលកំពុងធ្វើឡើងនៅប្រទេសជប៉ុន ។

គំរូរថយន្តនេះ ត្រូវផលិតឡើងផ្អែកនៅលើរថយន្ត Lexus LBX បំពាក់ដោយម៉ាស៊ីននៅលើ GR Yaris ចំណុះ ១,៦ លីត្រ turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបានដល់ ៣០០ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្តនេះ មានបំពាក់ប៉ាណាមួយផ្ទាំងធំ ថាសកង់​អាលុយ​មីញ៉ូម​ទំហំ ១៩ អ៉ីញ ជាមួយដុំ​ហ្វ្រាំង caliper ​ពណ៌​លឿង កាង​ក្រោយ​ខុស​គ្នាពីម៉ូដែលស្តង់ដារ និង​បំពង់ស៊ីមាំង​ភ្លោះ​ដូច​គ្នា​នឹង GR Yaris ខណៈនៅផ្នែកខាងក្នុងមានបំពាក់កៅអីបែបស្ព័រ ជាមួយខ្សែក្រវ៉ាត់ពណ៌លឿងដែលមានឡូហ្គោ MORIZO RR ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម