គ្រាន់តែប៉ះបន្តិចសោះ Bugatti Veyron ធ្លាក់ថ្លៃយ៉ាងតិច ២០ម៉ឺនដុល្លារបាត់…

លោក Tracy Morgan គឺជាតារាសម្តែងជនជាតិអាមេរិក សិល្បករសំលេង និងតារាកំប្លែង បានក្លាយជាម្ចាស់រថយន្តថ្មីសន្លាង ម៉ាក Bugatti Veyron 16.4 Grand Sport និងមានមោទនភាពបំផុត។ ជាអកុសល សេចក្តីអំណររបស់គាត់គឺមានរយៈពេលខ្លី នៅពេលរថយន្តហុងដា CR-V មួយគ្រឿង បានបុកចំហៀងរថយន្ត ដែលមានតម្លៃ ២ លានដុល្លារ តែ១៥ នាទីបន្ទាប់ពីគាត់បានបើកវាចេញពីកន្លែងលក់រថយន្ត។

ជាសំណាងល្អ គ្មាននរណាម្នាក់រងគ្រោះថ្នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះទេ ហើយការខូចខាតរថយន្តទាំងពីរគឺមានតិចតួចបំផុត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាម ​​TheBlast ដែលដកស្រង់ពីស្ថានភាពស្រដៀងនេះដែរ តម្លៃរបស់រថយន្តម៉ាក Bugatti នឹងធ្លាក់ចុះយ៉ាងតិច ២០ ម៉ឺនដុល្លារ យោងតាមរបាយការណ៌គ្រោះថ្នាក់ធ្លាប់ពី Carfax ទោះបីជាមានការខូចខាតតិចតួចនៅកាងមុខ និងស្លាបខាងឆ្វេងផ្នែកខាងមុខក៏ដោយ។

តើអ្នកយល់យ៉ាងណាដែរ?

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម