គ្រាន់​ម៉ាស៊ីន Ferrari ១២ ស៊ីឡាំង មានគេលក់តម្លៃដល់ ៣៧ ម៉ឺនដុល្លារ

ម៉ាស៊ីន​រថយន្ត​ Ferrari ១២ ស៊ីឡាំង​ដែល​ប្រើ​លើ​រថយន្ត​ Formula 1 ត្រូវ​គេ​ប្រទះ​ឃើញ​ដាក់​លក់​លើ​វិបសាយ​លក់​ទំនិញ​អនឡាញ eBay ជា​មួយ​តម្លៃ​រហូត​ដល់ ៣៧៥ ០០០ ដុល្លារ​ឯណោះ (មិន​ទាន់​មាន​អ្នក​ទិញ​នៅ​ឡើយ​ទេ)។

អ្នក​លក់​បាន​អះអាង​ថា​ម៉ាស៊ីន​គឺ​មាន​ម៉ូដែល Tipo 044/1។ ដែល​នេះ​មាន​ន័យ​ថា​វា​ផលិត​ឡើង​សម្រាប់​ការ​ប្រណាំង​រថយន្ត​ Formula 1 រដូវ​កាល​ឆ្នាំ ១៩៩៥ មាន​ចំណុះ ៣,០ លីត្រ ដែល​មាន​ទម្ងន់​ប្រមាណ ១៣២ គីឡូក្រាម​ឯណោះ។ ម៉ាស៊ីន​នេះ​មាន​អាយុ​កាល​ប្រមាណ ២៥ ឆ្នាំ ប៉ុន្តែ​វា​អាច​ផលិត​កម្លាំង​បាន ៧៦០ សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នក​ដែល​ដាក់​លក់​មិន​បាន​ប្រាប់​អំពី​ស្ថានភាព​លម្អិត​របស់​ម៉ាស៊ីន ដូច​ជា​ថា​វា​ត្រូវ​​ប្រើ​ក្នុង​ការ​ប្រកួត​ណា​មួយ​ក្នុង​រដូវ​កាល​ឆ្នាំ ១៩៩៥ នោះ​ទេ។ រូបភាព​ដែល​បង្ហាញ​ធ្វើ​ឲ្យ​គេ​យល់​ថា​ម៉ាស៊ីន​នេះ​គេ​​ទើប​កែ​លម្អ​ថ្មីៗ​នេះ​ឯង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម