ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ គ្រាប់អុកថ្មីរបស់ Kia ត្រៀមខ្លួនបង្អូតសម្រស់នៅលើទឹកដីសហរដ្ឋអាមេរិក

គ្រាប់អុកថ្មីរបស់ Kia ត្រៀមខ្លួនបង្អូតសម្រស់នៅលើទឹកដីសហរដ្ឋអាមេរិក

រថយន្ដ Kia Telluride 2027 ដែលជាប្រភេទរថយន្ត SUV ខ្នាតកណ្តាល កៅអី៣ជួរ ថ្មីរបស់ Kia ត្រៀមខ្លួនបង្អូតសម្រស់នៅក្នុងពិព័រណ៍រថយន្ត Los Angeles នៅថ្ងៃទី ២០ ខែវិច្ឆិកា ខាងមុខនេះ។

2027 Kia Telluride Prices, Reviews, and Pictures | EdmundsThe next generation Telluride ផ្ដល់មកជម្រើស៧ម៉ូឌែលផ្សេងគ្នា សម្រាប់ម៉ូឌែលទទួលបានការចាប់អារម្មណ៍ខ្លាំងហើយ ត្រូវបានចាត់ទុកថាជាគ្រាប់អុកសំខាន់មួយរបស់ក្រុមហ៊ុន Kia គឺម៉ូឌែល Telluride X-Pro រចនាផ្ដើតលើការបើកបរបែប Off-Road។ ចំពោះក្រុមកូរ៉េខាងត្បូងមួយនេះបានងាកមផ្ដោតលើរថយន្ដបែប Off-Road ខ្លាំងគិតត្រឹមឆ្នាំ២០២៥នេះ  ដោយកាលពីកន្លងទៅពួកគេបានដាក់លក់រថយន្ដភីកអាប់ដំបូងរបស់ខ្លួនគឺ​ Kia Tasman រួចមកហើយ។ 

មិនខុសគ្នាទៅហ្នឹងរថយន្ដភីកអាប់ប៉ុន្មានទេ Kia Telluride X-Pro 2027 រក្សាការរចនាបែប Boxy និងហាប់ណែន ស័ក្ដិសមទាំងការប្រើប្រាស់នៅទីក្រុង និងការផ្សងព្រេង។ មូលហេតុដែលក្រុមហ៊ុន Kia ផលិតរថយន្ដមកគឺដោយសារការមើលឃើញពីទីផ្សារសកល ជាពិសេសនៅអាមេរិក មានតម្រូវការខ្ពស់សម្រាប់រថយន្ត SUV ដែលមានសមត្ថភាព Off-Road។ ចំពោះម៉ូឌែល Telluride X-Pro នេះអនុញ្ញាតឲ្យ Kia អាចប្រកួតប្រជែងដោយផ្ទាល់ជាមួយដៃគូប្រកួតផ្សេងទៀតច្រើន ដើម្បីដណ្ដើមទីផ្សាររបស់ខ្លួន។

2027 Kia Telluride Hands On: Our First Look at Kia's Most Important Carចូលមកដល់កម្រិតសមត្ថភាពវិញម្ដង Kia Telluride X-Pro 2027 គេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនចំណុះ 3.5 លីត្រ ទំហំ៦សុីឡាំង អាចផលិតកម្លាំងប្រហែល ២៨៧ សេះ។ បន្ថែមពីនេះក៏អាចនឹងមានជម្រើសម៉ូឌែល (Hybrid): ហើយត្រូវបានគេជឿជាក់ថាវាអាចនឹងមានភាពស្រដៀងគ្នាទៅហ្នឹង Hyundai Palisade 2026 ដែលដំណើរដិយម៉ាស៊ីន 2.5 លីត្រ Turbo-four Hybrid អាចផលិតកម្លាំងរហូតដល់ ៣២៩សេះ និងកម្លាំងរមួល ៤៦០ញ៉ូតុនម៉ែត្រ។

សម្រាប់ Kia Telluride X-Pro រចនាជាពិសេសសម្រាប់ការបើកបរបែប Off-Road មានកម្ពស់ពីបាតខ្ពស់ពីដី ប្រហែល ២៣១ ម.ម បំពាក់ដោយកង់ All-Terrain (សម្រាប់ផ្លូវលំបាក) ទំហំ ១៨ អុីញ ទំពក់សម្រាប់អូសសណ្ដោងមានទាំងនៅផ្នែកខាងមុខ និងខាងក្រោយ។ ចំពោះសមត្ថភាពអូសសណ្ដោង ប្រហែល ២ ៤៩៤ គីឡូក្រាមខ្លាំងជាងម៉ូឌែល Telluride ធម្មតា។

2027 Kia Telluride X-Pro Revealed with Range Rover-Like Detailsទោះបីជាតម្លៃផ្លូវការនឹងត្រូវបានប្រកាសនៅថ្ងៃទី ២០ ខែវិច្ឆិកា ក៏ដោយប៉ុន្តែតាមការរំពឹងទុក ត្រូវបានគេប៉ាន់ស្មានថាចាប់ផ្តើមពីប្រហែល $38,000 ដុល្លារ សម្រាប់ម៉ូដែលមូលដ្ឋាន (LX) និងតម្លៃ $53,000 ដុល្លារ ឬលើសនេះសម្រាប់ម៉ូដែល SX Prestige និង X-Pro។ ចំពោះការកាលបរិច្ឆេទលក់នៅអាមេរិក ក្រុមហ៊ុន Kia បានបញ្ជាក់ថា ការដឹកជញ្ជូនរថយន្តនឹងចាប់ផ្តើមនៅចុងត្រីមាសទីមួយនៃឆ្នាំ ២០២៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម