គ្រឿងលេងតម្លៃក្បែរ ២ពាន់ដុល្លារ ធ្វើឲ្យ Toyota Fortuner ២០២៣ មានរូបរាងកាន់តែកាច

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបំពាក់បន្ថែមនៅគ្រឿងតុបតែងខ្លួន Modellista រចនាថ្មី នៅលើរថយន្ត Toyota Fortuner ស៊េរីឆ្នាំ ២០២៣ ផ្តល់ជូនទាំងម៉ូដែល Fortuner Legender និង Fortuner Leader​ នៅក្នុងទីផ្សារប្រទេសថៃ ។

ឈុតលេងខ្លួនរបស់ Modellista សម្រាប់ Toyota Fortuner ស៊េរីឆ្នាំ ២០២៣ ថ្មី មានឡូហ្គោ “MODELISTA” ពណ៌ខ្មៅនៅពីលើឡូហ្គោ Toyota ដាក់នៅទីតាំងគម្របម៉ាស៊ីន, កាងជ្រែកខ្យល់ខាងមុខ (Front Spoiler) និងកាង spoiler ខាងក្រោយ, ប៉ាណាមុខឲ្យឈ្មោះថា Gille Garnish, ឡូហ្គោ “MODELISTA” នៅលើទ្វារខាងក្រោយ និងថាសកង់ស្ព័រថ្មីទំហំ ២០ អ៊ីញ ស្រោបជាមួយនឹងសំបកកង់ទំហំ 265/50 R20 ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណាក៏ដោយ ឧបករណ៍ត្រៀមសម្រាប់ដំឡើងគឺមានតែនៅក្នុងពណ៌ ស (Platinum White Pearl) និងពណ៌ខ្មៅ (Attitude Black Mica) ប៉ុណ្ណោះ ហើយអាចមាននៅលើម៉ូដែល Toyota Fortuner ២០២២ ថ្មីទាំងស្រុង លើកលែងតែ GR Sport ជាមួយស៊េវាកម្ម TCD Asia Sales ដែលមានការធានាខ្ពស់បំផុត ៣៦ ខែ ឬ ១០០ ០០០ គ.ម។

សម្រាប់តម្លៃលក់ឈុតលេងខ្លួន Modellista ចំពោះម៉ូដែល Fortuner Legender មានតម្លៃលក់ចាប់ពី ១ ៦៧០ ដុល្លារ ហើយសម្រាប់ម៉ូដែល Fortuner Leader មានតម្លៃចាប់ពី ១ ៩៥១ ដុល្លារ បូកបញ្ចូលទាំងថ្លៃដំឡើងផងដែរ ហើយ​រួម​បញ្ចូល​ទាំង​តម្លៃថាស​កង់ និង​សំបក​កង់​ដែល​បាន​ដំឡើង​រួច​ហើយ​ពី​រោងចក្រផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម