គ្រោះថ្នាក់ចរាចរណ៍រវាង Bugatti Chiron និង Chiron ធ្វើឲ្យខូចខាតទ្រព្យតម្លៃ ៤លានដុល្លារ

​គ្រោះ​​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើត​ឡើង​ក្នុង​តំបន់ Gotthard Pass ប្រទេស​ស្វីស​​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ មាន​​​ទំហំ​ខូច​ខាត​ស្មើ​នឹង​ទឹក​ប្រាក់ ៣,៧​លាន​អឺរ៉ូ (​ប្រមាណ​ជាង ៤​លាន​ដុល្លារ)។

ទំហំ​ខូច​ខាត​មាន​ច្រើន​ក៏​ដោយ​សារ​ក្នុង​នោះ​មាន​រថយន្ត​ Bugatti Chiron ​ថ្មី​មួយ​គ្រឿង​ដែល​វា​មាន​តម្លៃ​មិន​ក្រោម ៣​​លាន​ដុល្លារ​នោះ​ទេ។ ក្រៅ​ពី​រថយន្ត Bugatti Chiron ក៏​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជា​មួយ​​​រថយន្ត​ផ្ទះ​ចល័តមួយ រថយន្ត Mercedes-Benz C-Class និង​រថយន្ត Porsche 911 Cabriolet ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា​ រឿង​រ៉ាវ​កើត​ឡើង​ដោយ​សារ​រថយន្ត​ផ្ទះ​ចល័ត​បើកបរ​យឺត​ពេក​ ហើយ​អ្នក​បើកបរ​រថយន្ត​ Bugatti ដែល​បើក​ពី​ក្រោយ​ Porsche និង Mercedes-Benz ក៏​សម្រេច​ចិត្ត​ឡើង​វ៉ា​រថយន្ត​ទាំង​បី​នៅ​ខាង​មុខ។ ​ពេល​ជា​មួយ​គ្នា​នោះ​រថយន្ត Porsche ក៏​ចង់​វ៉ា​ដែរ ទើប​បណ្ដាល​ឲ្យ Bugatti ទៅ​ប៉ះ​ពៀរ​នឹង​រថយន្ត Porsche ហើយ​រថយន្ត Porsche ទៅ​ប៉ះ​រថយន្ត​ដទៃ​ទៀត​នៅ​ខាង​មុខ​តែ​ម្ដង​ទៅ។

ត្បិត​ថា​រថយន្ត Porsche រង​គ្រោះ​ធ្ងន់​ជាង​គេ ប៉ុន្តែ​អ្នក​បើកបរ​រថយន្ត Mercedes-Benz ទំនង​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​រង​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​ប្រញាប់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​ភ្លាមៗ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម