រថយន្តអគ្គិសនីត្រូវប្រឈមខ្លាំងចំពោះបញ្ហាសុវត្ថិភាព ដោយសារតែការប្រឈមមុខខ្ពស់នៃការឆាបឆេះ ក្នុងអំឡុងពេលជួបគ្រោះថ្នាក់ ព្រោះតែអាគុយអេឡិចត្រូនិចរបស់វា។
ដើម្បីស្វែងយល់ថារថយន្តអគ្គិសនីនាពេលបច្ចុប្បន្នមានសុវត្ថិភាពកម្រិតណា សមាគមត្រួតពិនិត្យរថយន្តអាល្លឺម៉ង់ DEKRA (German Motor Vehicle Inspection Association) បានយករថយន្តអគ្គិសនីជប៉ុន Nissan Leaf ដែលទទួលបានពិន្ទុសុវត្ថិភាព Euro NCAP ផ្កាយ៥ មកធ្វើតេស្តបុកយ៉ាងព្រៃផ្សៃ ដែលមើលហើយអាណិតរថយន្តតែម្តង។
ការធ្វើតេស្តរបស់ DEKRA នេះ ស្ថិតនៅក្នុងផ្នែកមួយនៃការស្រាវជ្រាវគ្រោះថ្នាក់ចរាចររបស់សាកលវិទ្យាល័យ University Medical Center Göttingen ដោយត្រូវបំបុកផ្នែកចំហៀង និងចំពីមុខនៃរថយន្តអគ្គិសនីទៅនឹងបង្គោលដែក ក្នុងរយៈល្បឿនលឿនជាងការធ្វើតេស្តបុកធម្មតា រហូតដល់ទៅ ៨៤គីឡូម៉ែត្រក្នុងមួយម៉ោង៕
ចង់ដឹងថាការធ្វើតេស្តនោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖