ឃើញទីផ្សារនៃការលក់ឡាន EV របស់ខ្លួនធ្លាក់ចុះខ្លាំង! Tesla គ្រោងនឹងងាកទៅផលិតមនុស្សយន្តវិញ

បន្ទាប់ពីឃើញទីផ្សារនៃការលក់រថយន្តរបស់ខ្លួនកំពុងជួបប្រទះនឹងការប្រកួតប្រជែងជាខ្លាំងពីសំណាក់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ព្រមទាំងមានការលក់ធ្លាក់ចុះនៅក្នុងទីផ្សារជាច្រើន ពេលនេះ ក្រុមហ៊ុន Tesla ដែលក្រុមហ៊ុនល្បីល្បាញក្នុងការផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក បាន និងកំពុងផ្លាស់ប្ដូរទិសដៅថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ នៅក្នុងពេលអនាគតពួកគេនឹងផ្តោតទៅលើការផលិត និងការអភិវឌ្ឈន៏មនុស្សយន្ត Optimus humanoid ជាចម្បងវិញ នេះបើយោងតាមសម្តីរបស់់នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាស។

ក្នុងនោះ ចំពោះមូលហេតុនៃការផ្លាស់ប្តូរទិសដៅថ្មីរបស់ក្រុមហ៊ុន Tesla នេះ គឺដើម្បីបង្ហាញពីសមត្ថភាពបច្ចេកវិទ្យាឆ្លាតវៃថ្មីៗរបស់ខ្លួន និងមានគោលបំណងដោះស្រាយនូវបញ្ហានៃការលក់រថយន្តអគ្គិសនីរបស់ខ្លួនដែលកំពុងតែមានធ្លាក់ចុះ។

គួរបញ្ជាក់ថា សម្រាប់នៅក្នុងឆមាសទី១ នៃឆ្នាំ ២០២៥ នេះ ការលក់រថយន្តជាសកលរបស់់ក្រុមហ៊ុន Tesla គឺបានធ្លាក់ចុះដល់ទៅ ១៣% ឯណ្ណោះ ជាពិសេសនៅស្ថិតនៅក្នុងតំបន់អឺរ៉ុប ដែលក្នុងនោះ បារាំងគឺបានធ្លាក់ ៤៧% ហើយស៊ុយអែតគឺបានធ្លាក់ចុះ ៨៤% ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ សម្រាប់ក្រុមហ៊ុន Tesla ផ្ទាល់ ក៏គ្រោងនឹងប្រកាសចាប់ផ្តើមដាក់ឲប្រើប្រាស់នូវមនុស្សយន្ត Optimus humanoid របស់ខ្លួននេះ នៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះផងដែរ ពោលគឺរំពឹងថាមនុស្សយន្ត Optimus នេះ នឹងអាចក្លាយជាផ្នែកសំខាន់បំផុតរបស់ក្រុមហ៊ុនដោយមានចំនួនដល់ទៅ ៨០% ឯណ្ណោះ នៃតម្លៃសរុបរបស់ក្រុមហ៊ុន Tesla ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម