ឃើញរាងចឹងមែនតែរថយន្ដ Volkswagen មួយនេះត្រូវ​ដាក់​ដេញថ្លៃ​ចន្លោះពី១៥មុឺនទៅ២០មុឺនដុល្លារ

ព្រឹត្តិការណ៍ Monterey Car Week គឺជា​កន្លែង​ប្រមូលផ្តុំ​ការ​ដេញថ្លៃ​រថយន្ត​ដ៏​អស្ចារ្យ​បំផុត​មួយ នៅ​រដ្ឋ California នៅទីនោះ​អ្នក​នឹង​បាន​ឃើញ​រថយន្ត​កម្រ​និង​ត្រូវ​បាន​ជួសជុលឆ្នៃបន្ថែម​យ៉ាង​ល្អ​ឥតខ្ចោះ​រាប់​មិន​អស់ រួម​ទាំង​រថយន្ត​មួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​បានឃើញពីមុន​មក។ ក្នុងព្រឹត្តិការណ៍នោះក៏មានវត្ដមានរថយន្ត Volkswagen Beetle limousine ឆ្នាំ ១៩៦៩ ជា​រថយន្ត​ដ៏​កម្រមួយផងដែរ។


តាម​ការ​បញ្ជា​ទិញ​ដោយ​ក្រុមហ៊ុន Porsche និង​ក្រុមហ៊ុន​ចែកចាយ Volkswagen West Coast លោក John von Neumann ត្រូវ​បាន​គេ​រាយការណ៍​ថា​រថយន្ដនោះមានតម្លៃត្រឹមតែ ៣៤ ៤៩៩ ដុល្លារ​អាមេរិក។ ជាមួយតម្លៃប៉ុណ្ណឹង​ប្រហែល​ជា​មិន​ស្តាប់​ទៅ​ដូចជា​ច្រើន​ទេ​នៅ​សម័យ​នេះ ប៉ុន្តែ​រថយន្ត Beetle មាន​តម្លៃ​លក់​រាយ​ត្រឹមតែ ២ ០៦៣ ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។


​​រថយន្ត Volkswagen Beetle ​ត្រូវ​បាន​កែប្រែ​​ក្រុមហ៊ុន Troutman-Barnes ដែល​ល្បីល្បាញ​ខាង​ផលិតរថយន្ត​ប្រណាំង Chaparral និង Scarab។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​នេះ​ក៏​ធ្លាប់ឆ្នៃរថយន្ត Porsche 911 បួន​ទ្វារ​ផង​ដែរ ដូច្នេះសម្រាប់​រថយន្ត Volkswagen limousine គឺ​ជា​ការងារ​ដែល​ពួក​គេមានបទពិសោធស្រាប់។


រថយន្ដនេះត្រូវបានក្រុម​ការងារ​បាន​ប្រើប្រាស់​គ្រឿងបន្លាស់របស់ Volkswagen ពិតប្រាកដ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ វានេះ​មាន​ន័យ​ថារថយន្ត limousine នេះ​គឺ​ពិតជា​រក្សា​បាន​នូវ​លក្ខណៈ​ដើម​របស់​វា ទោះបីជា​មាន​គម្លាត​កង់​ត្រូវ​បាន​ពង្រីក ៤០ អុីញក៏ដោយ។

​ជាមួយ​ប្រវែងគម្លាតកង់​ដែល​ ក្រុមហ៊ុន Troutman-Barnes អាចធ្វើឆ្នៃទ្វារ​ក្រោយ​បានយ៉ាងពិសេស និងកន្លែង​​អ្នកដំណើរ​នៅផ្នែកខាងក្នុងកាន់តែមានភាពទាក់ទាញ។ នៅកន្លែងងអ្នកដំណើរ​នោះ​មាន​កៅអី​វែង​ពណ៌​ប្រផេះ ក៏ដូចជា​កៅអី​បម្រុង​ពីរ​ដែល​ត្រូវ​បាន​បំបែក​ដោយ​ Mini-bar និង​មាន​តុ​អាច​បត់​ចេញ​បាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពី​នោះ នៅ​មាន​ការ​តុបតែង​ដោយ​ឈើ​មហាហ្គូណី និង​ជញ្ជាំង​បែងចែក​ជាមួយ​កញ្ចក់​បិទបើក​ដោយ​ថាមពល​អគ្គិសនី។ ពួកវា​ត្រូវ​បាន​ភ្ជាប់​ដោយ​ប្រព័ន្ធ​ទំនាក់ទំនង​ផ្ទៃក្នុង (intercom), ប្រព័ន្ធ​ការពារ​សំឡេង​រំខាន និង​បង្អួច​អគ្គិសនី។ ម៉ូឌែល​នេះ​ក៏​មាន​បំពាក់​ឧបករណ៍បំពង​សំឡេង Phillips ចំនួន៥គ្រាប់និង​ឧបករណ៍​ចាក់​កាសែត​ផង​។

នៅកន្លែងអ្នកបើកបរផ្នែកខាងមុខ​​មាន​លក្ខណៈ​សាមញ្ញ ប៉ុន្តែ​មាន​កៅអី​ស្រោប​ដោយ​ស្បែក​វីនីល​ពណ៌​ខ្មៅ ​ភ្ជាប់​ដោយ​ប្រអប់លេខ​ដៃ ៤វគ្គ ​ជា​អ្វី​ដែល​អ្នក​មិន​ឃើញ​នៅ​ក្នុង​រថយន្ត Limousine ទំនើបៗ​សព្វថ្ងៃ​នេះ​ឡើយ។ Volkswagen Beetle limousine ត្រូវបានដាក់​​ដេញថ្លៃ​បាន​ត្រូវបានគេលើកថាបានដោះចេញម៉ាសុីន​ចំណុះ ១.៥ ជាម៉ាសុីនដើមចេញ ជំនួស​ដោយ​ម៉ាស៊ីនចំណុះ ១.៦។ 


​Volkswagen Beetle limousine ​ជារថយន្ដដ៏​ល្បីល្បាញ ហើយ​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ឯ​ពិព័រណ៍​រថយន្ត​ក្រុង Los Angeles Auto Show។ វា​ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផង​ដែរ ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ប្រើ​សម្រាប់​ដឹក John Wayne ទៅ​កាន់​កម្មវិធី Academy Awards ឆ្នាំ ១៩៧០។

រថយន្ដ​ត្រូវ​បាន​គេ​គ្រោង​នឹង​ដាក់​ដេញថ្លៃ​នៅ​ខែ​ក្រោយ​ដោយ​គ្មាន​តម្លៃ​កក់ (without reserve)។  ក្រុមហ៊ុន RM Sotheby’s បាន​កំណត់​តម្លៃ​ប៉ាន់ស្មាន​ក្នុង​ការ​ដេញថ្លៃ​ចន្លោះ​ពី ១៥០ ០០០ ទៅ ២០០ ០០០ ដុល្លារអាេមរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម