ឃើញរូបរាងផ្លូវការរបស់ Ranger ២០២៣ រួចហើយ ឥឡូវមកមើលរូបភាពក្រៅផ្លូវការរបស់ Ford Everest ២០២៣ វិញម្តង

រថយន្ត Ford Everest ឆ្នាំ ២០២៣ ត្រូវបានគេថតបានជាច្រើនលើកពេលកំពុងបើកបរធ្វើតេស្ត នៅសហរដ្ឋអាមេរិច និងអ៊ឺរ៉ុប ជាមួយរូបរាងនៃការបិទបាំងទៅលើតួរខ្លួនទាំងមូល លើកលែងតែត្រង់ចង្កៀងមុខបន្តិចបន្តួចដែលពុំបានបិទបាំង។ ក្នុងនោះផងដែរ វិចិត្រករម្នាក់ឈ្មោះ Joao Kleber Amaral បានធ្វើការបញ្ចេញនូវរូបភាព Rander ក្រៅផ្លូវការរបស់ខ្លួន សម្រាប់រថយន្ត Ford Everest ឆ្នាំ ២០២៣ ដែលត្រូវបាន Render ឡើយដោយផ្អែកទៅលើម៉ូឌែលឆ្នាំ ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តារយៈរូបភាព Render នេះ ដោយមើលទៅមានភាពស្រដៀងគ្នាទៅនឹងរថយន្តភីកអាប់ Ranger ២០២៣ ដែលទើបបង្ហាញខ្លួនផ្លូវការប៉ុន្មានសប្តាហ៍មុននេះ លើកតែភាពខុសគ្នាទៅលើផ្នែក D-pillar ដែលបានភ្ជាប់មកជាមួយកៅអីចំនួនពីរ ដែលជាអត្តសញ្ញាណនៃរថយន្ត SUV កៅអី ៣ជួរ។

រូបភាព Render

សូមបញ្ជាក់ផងដែរថា រថយន្ត Ford Everest ឆ្នាំ ២០២៣ ជំនាន់ថ្មី នឹងបង្ហាញខ្លួនជាផ្លូវការនាឆ្នាំក្រោយ ២០២២ ជាមួយការឌីស្សាញថ្មី។ បន្ថែមពីនេះ សម្រាប់ជម្រើសម៉ាស៊ីននៃរថយន្ត SUV នេះគេរំពឹងថា Ford នឹងផ្តល់អោយរថយន្តនេះជាមួយជម្រើសម៉ាស៊ីនដូចគ្នានឹងរថយន្តភីកអាប់ Ranger ២០២៣ ដែលមានម៉ាស៊ីនមម៉ាស៊ូតប្រភេទ Single-Turbo, Bi-Turbo និង ៣.០លីត្រ V6 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម