Bugatti Chiron ជារថយន្តកម្រមួយមានផលិតត្រឹមតែ ៥០០ គ្រឿងក្នុងលោក ហើយបច្ចុប្បន្ននេះនៅសល់ប្រមាណ ១០០ គ្រឿងប៉ុណ្ណោះ មិនទាន់ផលិតឡើង និងមិនទាន់ស្វែងរកម្ចាស់ឃើញនៅឡើយ។ ដំណើរការទិញរថយន្តតម្លៃខ្ទង់ជាង ២ លានដុល្លារនេះដែរ គឺមិនមែនសាមញ្ញដូចការទិញរថយន្តធម្មតា មានលុយអាចទិញយកមកជិះបានភ្លាមនោះទេ។
ខាងក្រោមនេះជាដំណាក់កាលដែលត្រូវឆ្លងកាត់ចំពោះការទិញរថយន្ត Bugatti Chiron ៖
- ត្រូវទៅកាន់ហាងលក់រថយន្ត Bugatti Chiron ដែលមានក្នុងតំបន់
- ពេលចូលដល់ក្នុងហាងត្រូវជ្រើសរើសការរចនាដែលអ្នកពេញចិត្ត ដូចជារើសពណ៌ខាងក្នុង និង ខាងក្រៅជាដើម
- ពេលជ្រើសរើសរួចហើយអតិថិជននឹងទទួលបានការអញ្ជើញទៅទស្សនានៅរោងចក្រផលិតរថយន្ត Bugatti Chiron ដោយដៃ ដែលមានទីតាំងនៅប្រទេសបារាំង
- បន្ទាប់ទៀតត្រូវឆ្លងកាត់ការបើកបរសាកល្បង ដែលមានអ្នកបើកបរជំនាញចាំបង្ហាញ
- បន្ទាប់មកទៀតអតិថិជនរបស់ Bugatti Chiron ត្រូវធ្វើការកក់ប្រាក់ ២០ ម៉ឺនផោន ដែលស្មើប្រមាណ ២៥ ម៉ឺនដុល្លារ ជាមុនសិន
- ត្រូវរង់ចាំ ៦ ទៅ ៩ ខែទើបរថយន្ត Bugatti Chiron ដែលអតិថិជនជ្រើសរើស ផលិតរួចរាល់
- ពេលរួចរាល់ហើយអតិថិជនអាចសម្រេចចិត្តថាទៅទទួលយករថយន្តផ្ទាល់នៅហាងលក់ ឬ អាចឲ្យក្រុមហ៊ុនដឹករថយន្តទៅដល់ផ្ទះ និង ធ្វើការបង់ប្រាក់ផ្ដាច់តែម្ដង៕