[បរទេស] ការប្រើប្រាស់នៅប្រអប់លេខដៃសម្រាប់រថយន្តអគ្គិសនីប្រហែលជាស្តាប់ទៅចម្លែកព្រោះរថយន្តអគ្គិសនី គឺមានកម្លាំងខុសគ្នាទាំងស្រុងពីរថយន្តដំណើរការដោយម៉ាស៊ីនចំហេះក្នុង រួមទាំងប្រព័ន្ធប្រអប់លេខ ដែលរថយន្តអគ្គិសនីប្រើដើម្បីផ្លាស់ប្តូរថាមពលម៉ូទ័រអគ្គិសនី ដោយស្វ័យប្រវត្តិទៅកង់ទាំង៤ ដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធបញ្ជូន។
ប៉ុន្តែប៉ាតង់ថ្មីចំនួន ៨ផ្សេងគ្នា ដែលចេញផ្សាយលើ Toyota bZ forums បានពិពណ៌នាអំពីការប្រើប្រាស់ប្រអប់ដៃលើរថយន្តអគ្គិសនី។ ជាមួយគ្នានេះ ឯកសារក៏រៀបរាប់អំពីសមត្ថភាពរបស់ប្រព័ន្ធក្នុងការផ្លាស់ប្តូរពីរបៀបនៃការបើកបប្រភេទ Manual Mode ទៅ EV Mode ដោយគ្មានចង្កឹះលេខផងដែរ។
នេះមិនមែនជាលើកទីមួយរបស់ Toyota ទេ ដែលប្រើប្រាស់នៅប្រអប់ដៃនៅក្នុងរថយន្តអគ្គិសនី ដោយត្រលប់ទៅ ៩ឆ្នាំមុនមានព័ត៌មានថា Toyota នឹងអភិវឌ្ឍរថយន្តអគ្គិសនីជាមួយនឹងប្រអប់ដៃ ប៉ុន្តែគម្រោងនេះមិនមានដំណើរការអ្វីឡើយ។
ចំពោះការប្រើប្រាស់ប្រអប់ដៃនៅក្នុងរថយន្តអគ្គិសនីអាចហាក់ដូចជាផ្ទុយទៅនឹងគំរូរថយន្តអគ្គិសនី ប៉ុន្តែមិនអាចបដិសេធបានទេ។ សម្រាប់អ្នកដែលចូលចិត្តការបើកបរជាមួយឈ្នាន់ ហើយប្រសិនបើ Toyota កំពុងធ្វើលើរឿងនេះមែន នោះប្រព័ន្ធទាំងនេះប្រាកដជាមាននៅក្នុងរថយន្តស្ព័រជាក់ជាមិនខាន៕