ចាប់ពីឆ្នាំ២០២០ Mercedes ប្រហែលអាចឈប់ផលិតម៉ូដែល AMG ព្រោះមូលហេតុមួយ

យោងតាមរបាយការណ៍ថ្មីបានឲ្យដឹងថា ក្រុមហ៊ុន Mercedes កំពុងពិចារណាកាត់ចោលការផលិតរថយន្ត AMG មួយចំនួន ដោយសារតែការរឹតបន្តឹងការបំភាយជាតិពុលនៅអឺរ៉ុប។

កាសែត Financial Times បានឲ្យដឹងថា ក្រុមហ៊ុន Daimler (ក្រុមហ៊ុនមេរបស់ Mercedes) ទំនងអាចកាត់បន្ថយ ៧៥% នៃត្រកូល AMG បច្ចុប្បន្ន ដែលមានកម្រិតបំពុលបរិស្ថានខ្លាំងបំផុតនៅអាល្លឺម៉ង់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា បច្ចុប្បន្ននេះរថយន្ត AMG ជាច្រើនម៉ូដែល មានកម្រិតបំភាយជាតិពុល ១៣៨ក្រាម/គីឡូម៉ែត្រ ខណៈគោលការណ៍អនុញ្ញាតឲ្យត្រឹម ១០០ក្រាម/គីឡូម៉ែត្រប៉ុណ្ណោះ។ ប្រសិនបើក្រុមហ៊ុនមិនធ្វើតាម នឹងទទួលពិន័យធ្ងន់ធ្ងរពីសហភាពអឺរ៉ុប ក្នុងឆ្នាំ២០២១ ជាមិនខាន។

ទោះបីជាយ៉ាងណា រថយន្ត Mercedes ប្រភេទ High-performance ជួយឲ្យក្រុមហ៊ុនចំណេញច្រើនជាងរថយន្ត Mercedes ធម្មតា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម