ចាយពេល ៧ខែ ទីផ្សាររថយន្ត EV នៅក្នុងឆ្នាំ២០២៥ នេះ មានការកើនឡើង ២៧%

នៅក្នុងឆ្នាំ ២០២៥ នេះ ការលក់រថយន្តអគ្គិសនី (EV) បានក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មរថយន្តទូទាំងពិភពលោក។ ទោះបីជាមានឧបសគ្គជាច្រើននៅក្នុងទីផ្សារមួយចំនួនដូចជាសហរដ្ឋអាមេរិកទាក់ទងនឹង ពន្ធគយក៏ដោយ ក៏ប៉ុន្តែការលក់រថយន្តអគ្គិសនី EV នៅក្នុងទីផ្សារនេះក៏នៅតែបន្តកើនឡើងបន្តិចបន្តួចផងដែរ បើប្រៀបធៀបនឹងឆ្នាំ ២០២៤។ ចំណែកនៅក្នុងទីផ្សារធំៗផ្សេងទៀតដូចជា ចិន និងអឺរ៉ុបវិញ គឺកំពុងមានការកើនឡើងជាខ្លាំង។

បើយោងតាមរបាយការណ៍របស់ RHO Motion ដែលជាអ្នកឯកទេសក្នុងការស្រាវជ្រាវខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី (EV) នៅទូទាំងពិភពលោកបានឲដឹងថា នៅក្នុងរយៈពេល ៧ខែ នៃឆ្នាំ ២០២៥ នេះ ទីផ្សាររថយន្តអគ្គិសនីគឺមានចំនួនលក់ប្រមាណដល់ទៅ ១០.៧ លានគ្រឿង ឯណ្ណោះ (កើនឡើង ២៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន) ហើយក្នុងនោះ ចិនគឺជាប់ចំណាត់ថ្នាក់ទី ១ ដោយមានចំនួនលក់ដល់ទៅ ៦.៥ លានគ្រឿង ឯណ្ណោះ ពោលគឺមានការកើនឡើង ២៩% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកទីផ្សារអឺរ៉ុបវិញ ក៏មានការកើនឡើងផងដែរ ពោលគឺមានចំនួនលក់ ២.៣ លានគ្រឿង កើនឡើងដល់ទៅជាង ៣០% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ជាសរុប បើទោះបីជាមានជួបនឹងឧបសគ្គជាច្រើននៅក្នុងទីផ្សារមួយចំនួនទាក់ទងនឹងពន្ធគយក៏ដោយ ក៏អ្នកវិភាគជាច្រើនបានសន្មតថា ការលក់រថយន្តអគ្គិសនីនៅឆ្នាំ ២០២៥ នេះ នឹងមានការលក់កើនឡើងខ្លាំងផងដែរ បើប្រៀបធៀបនឹងចំនួនលក់នៅក្នុងឆ្នាំមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម