ចាំដល់ឆ្នាំ ២០២០ ទើប Maserati អាចរកប្រាក់ចំណេញបាន

ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​ Maserati ត្រូវ​​រង់​ចាំ​ដល់​ឆ្នាំ ២០២០ ទើប​អាច​រក​ប្រាក់​ចំណេញ​បាន។ ប្រាក់​ចំណេញ​ដែល​​នឹង​អាច​រក​បាន​គឺ​ក្រោយ​ពី​រថយន្ត​ ១០ ម៉ូដែល ដែល​គ្រោង​ប្រកាស​ចេញ​ចន្លោះ​ឆ្នាំ ២០២០ និង ២០២៣ ចេញ​លក់​លើ​ទីផ្សារ។

ម៉ាក​រថយន្ត​នេះ​មាន​ការ​ខាត​បង​ទឹក​ប្រាក់ ១៣៤ លាន​ដុល្លារ នៅ​ត្រីមាស​ទី​ពីរ​​ឆ្នាំ ២០១៩ ដែល​ធ្លាក់​ចុះ ១៧% ដោយ​លក់​រថយន្ត​បាន​ត្រឹម ៧ ២០០ គ្រឿង​ប៉ុណ្ណោះ។ លោក Mike Manley នាយក​ប្រតិបត្តិ​ FCA ក្រុមហ៊ុន​មេ​របស់ Maserati ទទួល​ស្គាល់​​ថា​នេះ​ជា​តួ​លេខ​គួរ​ឲ្យ​ខក​ចិត្ត​មួយ ហើយ​ត្រីមាស​ទី ៣ និង ទី​បួន​អាច​លំបាក​ដូច​នេះ​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី​​នៅ​ឆ្នាំ ២០២០ ​ស្ថានភាព​អាច​នឹង​ប្រសើរ​ឡើង​ ហើយ​នៅ​ឆ្នាំ ២០២២ ក្រុមហ៊ុន​អាច​នឹង​សម្រេច​គោលដៅ​បញ្ចេញ​លក់​រថយន្ត​ឲ្យ​បាន​ ១០០ ០០០ គ្រឿង​តែ​ម្ដង។ រថយន្ត​​ថ្មីៗ​ដែល​រំពឹង​ថា​ជួយ​ដល់​ Maserati បាន​មាន​ដូច​ជា​ Levante ថ្មី, Quattroporte ថ្មី, Alfieri ថ្មី និង Alfieri Cabrio ថ្មី​ជា​ដើម៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម