ចិនចាប់ផ្ដើមនាំឡានមួយទឹកចេញ ដឹកមកលក់នៅ​កម្ពុជាមុនគេ ៩ គ្រឿង

ខេត្ត​ Guangdong នៃ​ប្រទេស​ចិន បាន​ចាប់​ផ្ដើម​ការ​នាំ​ចេញ​រថយន្ត​មួយ​ទឹក​ជា​លើក​ដំបូង ដោយ​ដឹក​ចេញ​​​​យក​មក​​​លក់​នៅ​​ប្រទេស​កម្ពុជា ដឹក​ចេញ​ទៅ​ប្រទេស​រុស្សី, នីហ្សេរីយ៉ា, ភូមា និង​ប្រទេស​មួយ​ចំនួន​ទៀត។

ដឹក​ចេញ​ជំហាន​ដំបូង​នេះ​មាន​រថយន្ត​មួយ​ទឹក​សរុប ៣០០ គ្រឿង ដែល​មាន​តម្លៃ​សរុប ២,៥ លាន​ដុល្លារ។​ តាម​ការ​ចុះ​ផ្សាយ​របស់ China Daily បាន​បញ្ជាក់​ថា​រថយន្ត​ដំបូង​គេ​ចំនួន ៩ គ្រឿង​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា ក្រោយ​មាន​ការ​អនុញ្ញាត​ពី​គយ​ក្នុង​ស្រុក។ រថយន្ត ៩ គ្រឿង​នេះ​មាន​ ៣ គ្រឿង​ជា​ប្រភេទ SUV និង​ ៦ គ្រឿង​ជា​ប្រភេទ Sedan ដែល​មាន​តម្លៃ​សរុប​ប្រមាណ ១៦០ ៥៨៣ ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ដែល​ដឹក​​មក​នេះ​គឺ​ស្ថិត​ក្រោម​កិច្ច​ព្រមព្រៀង​លើ​​ការ​ជួញ​ដូរ​ជា​មួយ​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ដើម​ឆ្នាំ​នេះ។ រថយន្ត​ទាំង ៩ គ្រឿង​​នេះ​ដែរ​គឺ​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​លើ​គុណភាព នៅ​ស្ថានីយ​ក្នុង​ខេត្ត​ Guangdong កាល​ពី​ថ្ងៃ​ទី ១១ ខែ​កក្កដា៕​​​

​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម