ចិនចេញទ្បានអគ្គិសនីសាកភ្លើងម្តងជិះបានចម្ងាយ ៦១៥ គ.ម

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Zhiji បានធ្វើការបញ្ចេញនូវរថយន្ត L7 ប្រើប្រាស់អគ្គសិនី ជាមួយនឹងការសាកភ្លើងម្តងអាចជិះបានចម្ងាយ ៦១៥ គីទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

ចំពោះថាមពលនៃរថយន្តអគ្គិសនី Zhiji L7 ប្រើប្រាស់ម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំង ៥៣៦សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ អាចបង្កើតល្បឿនពី 0-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង ត្រឹមតែ ៣,៩ វិនាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែលរថយន្តអគ្គិសនី Zhiji L7 បានបំពាក់នូវអាគុយទំហំ ៩៣ គីទ្បូវ៉ាត់ និង ១១៥ គីទ្បូវ៉ាត់ ជាមួយនឹងការសាកភ្លើងម្តងអាចជិះបានចម្ងាយ ៦១៥ គីទ្បូម៉ែត្រ។

យ៉ាងណាមិញចំពោះរថយន្តអគ្គិសនី Zhiji L7 មានតម្លៃចាប់ពី ៦៤ ៧៧៧ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម