ចិនបង្ហាញចេញរថយន្ត SUV កំពូលប្រណីត រូបរាងចម្លែកបំផុត

ក្រុមហ៊ុន​ចិន Hongqi បាន​បង្ហាញ​ចេញ Concept នៃ​​រថយន្ត SUV កំពូល​ប្រណីត​របស់​ខ្លួន​ នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​​រថយន្ត​ Frankfurt Motor Show 2019 ដែល​ធ្វើ​ឡើង​នា​ប្រទេស​អាល្លឺម៉ង់។

រថយន្ត​ Concept ដែល​មាន​ម៉ូដែល E115 គឺ​​ជា​រថយន្ត​ដែល​ដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ ដែល​អាច​បើក​បរ​បាន​ចម្ងាយ​​រហូត​ដល់ ៦០០ គីឡូម៉ែត្រ ពេល​សាក​បំពេញ​ម្ដង។ រថយន្ត​នេះ​ប្រើ​ប្រព័ន្ធ​​បើកបរ​វិល​កង់​ទាំង​អស់ (AWD) ដែល​អាច​បង្កើន​សន្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៤ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ SUV នេះ​ដែរ គឺ​ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​កម្រិត​ ៤ (Level 4) ហើយ​ផ្នែក​មុខ​វា​មើល​ទៅ​​ធ្វើ​ឲ្យ​គេ​នឹក​ដល់ Rolls-Royce Cullinan។ នេះ​ក៏​ប្រហែល​មក​ពី​វា​ត្រូវ​បាន​ឌីហ្សាញ​ឡើង​ដោយ​ Giles Taylor មេ​ផ្នែក​ឌីហ្សាញ​របស់ Hongqi ដែល​ធ្លាប់​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​រថយន្ត Rolls-Royce ជា​មេ​ផ្នែក​ឌីហ្សាញ​ដូច​គ្នា៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម