ចិនបញ្ចេញម៉ូតូ Scooter ខ្នាតធំរបស់ខ្លួន អាចជាគូរប្រជែងជាមួយនឹង ADV

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូចិន Zongshen បានធ្វើការប្រកាសចេញលក់នូវម៉ូឌែល Cyclone RT2 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតធំ ដែលរូបរាងស្អាត ម៉ាស៊ីនខ្លាំង និងជាគូរប្រជែងជាមួយ ADV 350 ទៀតផង។

សម្រាប់ម៉ូតូ Scooter ខ្នាតធំនេះប្រើប្រាស់ម៉ាស៊ីនចំណុះ ២៥០សេសេ ប្រព័ន្ធស្អំប្រេង liquid-cooled ផលិតកម្លាំង ១៧សេះ និងកម្លាំងរមួល ២២,៥ញ៉ូតុនម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហើយរូបរាងម៉ូតូ Scooter ខ្នាតធំនេះទទួលបានរចនាទ្បើងបែបស្ព័រ ដែលមើលទៅស្រដៀងគ្នានឹងគូរប្រជែងរបស់ខ្លួនគឺ ADV 350 ដោយវាបានបំពាក់មកជាមួយនឹងចង្កៀងមុខក្រោយ LED, កុងទ័រឌីជីថល TFT ទំហំ ៥,៦ អីញ អាចភ្ជាប់ជាមួយទូរស័ព្ទ, ប្រព័ន្ធសោរ Smart key locking និងកន្លែងទុកឥវ៉ាន់អាចដាក់មួកសុវត្ថិភាពបានចំនួន ២ ទៀតផង។

បន្ថែមពីនេះម៉ូតូ Zongshen Cyclone RT2 ក៏បានបំពាក់នូវប្រព័ន្ធ​ហ្រ្វាំង​ជា​ឌីស​មុខ-ក្រោយដែល​មាន​​ ABS កម្រិតខ្ពស់របស់ក្រុមហ៊ុនផងដែរ។ ម៉ូតូ Zongshen Cyclone RT2 ស៊េរីឆ្នាំ ២០២២ មានជម្រើស ៥ ពណ៌ និងមានតម្លៃចាប់ពី ៣ ១៦៥ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម