[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Great Wall Motor បានធ្វើការដាក់លក់នូវម៉ូឌែល TANK 500 ប្រភេទ SUV ដំណើរការដោយម៉ាស៊ីន V6 Mild Hybrid សម្រាប់ទីផ្សារនៅចិន។
រថយន្ត SUV នេះមានទំហំសរុបប្រវែង ៥ ០៧០មម, ទទឹង ១ ៩៣៤មម, កម្ពស់ ១ ៩០៥មម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៥០មម។ សម្រាប់ផ្នែកខាងក្នុងនៃរថយន្ត SUV នេះទទួលបានរចនាទ្បើងប្រណិតដោយបំពាក់មកជាមួយនឹងកៅអីអង្គុយស្បែក Nappa, អេក្រង់ឌីជីថល LCD ទំហំ ១២,៣ អ៊ីញ, ប្រព័ន្ធកម្សាន្តទំហំ ១៤,៦ អ៊ីញ ប្រភេទ Touchscreen ។
រថយន្ត TANK 500 បានប្រើប្រាស់ម៉ាស៊ីន Turbocharged V6 ចំណុះ ៣,០លីត្រ រួមជាមួយនឹង Mild-Hybrid 48V ផលិតកម្លាំង ៣៤៩សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ភ្ជាប់នឹងប្រអប់លេខដៃ ៩ វគ្គ អាចបង្កើនល្បឿនពី ០-១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោងត្រឹមតែ ៧,៣ វិនាទីប៉ុណ្ណោះ។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងក្នុង ៩,៣ លីត្រ អាចជិះបានចម្ងាយជិត ១០០ គីទ្បូម៉ែត្រ។
យ៉ាងណាមិញចំពោះរថយន្ត TANK 500 បានដាក់លក់នូវជម្រើស ៧ ម៉ូឌែលដែលមានតម្លៃចាប់ពី ៥២ ៦១០ ដល់ ៦២ ០៣២ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕