ពោលគឺ សហភាពអឺរ៉ុបអះអាងថា ពន្ធនេះត្រូវបានដាក់ដើម្បីការពារផលិតករនៅក្នុងប្រទេសអឺរ៉ុបពីការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនផលិតរថយន្តបរទេស និងព្រួយបារម្ភថាប្រទេសចិននឹងអាចក្លាយជាមហាអំណាចដែលមានឥទ្ធិពលបំផុតក្នុងទីផ្សាររថយន្តពិភពលោក និងមានឥទ្ធិពលបំផុតលើគូប្រជែងពិភពលោកដូចជា អាមេរិក និងអឺរ៉ុប ដោយមានការគាំទ្រពីរដ្ឋាភិបាលចិនផ្ទាល់។
ទន្ទឹមនឹងនេះផងដែរ បញ្ហានេះបានធ្វើឱ្យមន្រ្តីពីចិន និងសហភាពអឺរ៉ុបបានជួបជាមួយគ្នាជាច្រើនដងដើម្បីព្យាយាមស្វែងរកដំណោះស្រាយចាប់តាំងពីពេលដែលពន្ធនេះត្រូវបានប្រកាស។
គួរឲដឹងផងថា ការដំឡើងពន្ធនឹងត្រូវអនុវត្តនៅចុងខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការដាក់ពន្ធចាប់ពី ៨ ទៅ ៤៥ ភាគរយ លើការនាំចូលរថយន្តអគ្គិសនីរបស់ប្រទេសចិនអាស្រ័យទៅតាមក្រុមហ៊ុន។
ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្មចិនបានជំរុញឱ្យក្រុមហ៊ុន EV របស់ខ្លួនបញ្ឈប់ការវិនិយោគនៅក្នុងប្រទេសអឺរ៉ុបដែលគាំទ្រពន្ធនេះ៕