យោងតាមកាសែត Reuters បាននិយាថា ចំណាត់ការថ្មីរបស់រដ្ឋាភិបាលចិន បានណែនាំក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួនពិចារណាមុនពេលវិនិយោគក្នុងប្រទេសនៅក្នុងសហភាពអឺរ៉ុប (EU) បន្ទាប់ពីអឺរ៉ុបបានចាប់ផ្តើមដាក់ពន្ធកម្រិតខ្ពស់លើរថយន្តអគ្គិសនីដែលនាំចូលពីចិន។
ក្នុងនោះ រដ្ឋាភិបាលប្រទេសចិន បាននិយាយ និងណែនាំក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួនបន្ថែមទៀតថា សូមឲក្រុមហ៊ុនរបស់ខ្លួនវិនិយោគនៅក្នុងតែប្រទេសណាដែលបានបោះឆ្នោតប្រឆាំងនឹងដាក់ឲដំណើរពន្ធនេះប៉ុណ្ណោះ ដូចជាប្រទេសហុងគ្រី ជាដើម ដែលបានបោះឆ្នោតប្រឆាំងក្នុងដំណាក់កាលដំបូងទៅនឹងការដាក់ពន្ធថ្មីនេះ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិនជាច្រើន រួមទាំង BYD និង Geely កំពុងពិចារណាក្នុងការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ពួកគេនៅក្នុងតំបន់អឺរ៉ុបដើម្បីកាត់បន្ថយលើពន្ធនាំចូល ហើយប្រទេសចិន ក៏ត្រៀមនឹងដាក់ពន្ធសងសឹកតាមរយៈការកំណត់ពន្ធលើផលិតផលសំខាន់ៗរបស់អឺរ៉ុបជំនួសវិញផងដែរ៕