ចិន ដាក់បង្ហាញឡានអគ្គិសនី Hypercar កម្លាំងដល់ ១៨០០សេះ ឯតម្លៃចេញពីរោងចក្រ ជិត ៣០ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តចិន Farnova Automotive បានដាក់បង្ហាញរថយន្តអគ្គិសនីប្រភេទ Hypercar ដែលមានឈ្មោះថា Farnova Othello។

គំរូរថយន្តអគ្គិសនី Farnova Othello ត្រូវបានអះអាងថា មានកម្លាំងដល់ ១ ៨១០សេះ ហើយត្រូវគេគ្រោងផលិតត្រឹមតែ ២០០គ្រឿងប៉ុណ្ណោះ ចាប់ពីឆ្នាំ២០២២ តទៅ ជាមួយនឹងតម្លៃ ១,៨៦លានយ័ន ឬស្មើនឹងខ្ទង់ ២៨ម៉ឺនដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Othello បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២គ្រឿង ដែលបង្កើតកម្លាំងបានសរុប ១ ៨១០សេះ និងកម្លាំងរមួល ១២ ០០០ញ៉ូតុនម៉ែត្រ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ១,៨វិនាទី ហើយមានល្បឿន ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា រថយន្តនេះបំពាក់កញ្ចប់អាគុយអគ្គិសនីពីក្រុមហ៊ុនស៊ុយអែត Northvolt ដែលមានទំហំ ៧៥គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរសរុប ៦០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

រថយន្ត Farnova Othello មានប្រវែងតួខ្លួន ៤ ៦៧០មីល្លីម៉ែត្រ ទទឹង ២ ០៨០មីល្លីម៉ែត្រ និង កម្ពស់ ១ ១៤៥មីល្លីម៉ែត្រ ហើយមានទម្ងន់សរុប ១ ៣៥០គីឡូក្រាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម