ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ចិន ដាក់បង្ហាញឡានអគ្គិសនី Hypercar កម្លាំងដល់ ១៨០០សេះ ឯតម្លៃចេញពីរោងចក្រ ជិត ៣០ម៉ឺនដុល្លារ

ចិន ដាក់បង្ហាញឡានអគ្គិសនី Hypercar កម្លាំងដល់ ១៨០០សេះ ឯតម្លៃចេញពីរោងចក្រ ជិត ៣០ម៉ឺនដុល្លារ

ក្រុមហ៊ុនផលិតរថយន្តចិន Farnova Automotive បានដាក់បង្ហាញរថយន្តអគ្គិសនីប្រភេទ Hypercar ដែលមានឈ្មោះថា Farnova Othello។

គំរូរថយន្តអគ្គិសនី Farnova Othello ត្រូវបានអះអាងថា មានកម្លាំងដល់ ១ ៨១០សេះ ហើយត្រូវគេគ្រោងផលិតត្រឹមតែ ២០០គ្រឿងប៉ុណ្ណោះ ចាប់ពីឆ្នាំ២០២២ តទៅ ជាមួយនឹងតម្លៃ ១,៨៦លានយ័ន ឬស្មើនឹងខ្ទង់ ២៨ម៉ឺនដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Othello បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២គ្រឿង ដែលបង្កើតកម្លាំងបានសរុប ១ ៨១០សេះ និងកម្លាំងរមួល ១២ ០០០ញ៉ូតុនម៉ែត្រ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ១,៨វិនាទី ហើយមានល្បឿន ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា រថយន្តនេះបំពាក់កញ្ចប់អាគុយអគ្គិសនីពីក្រុមហ៊ុនស៊ុយអែត Northvolt ដែលមានទំហំ ៧៥គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរសរុប ៦០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

រថយន្ត Farnova Othello មានប្រវែងតួខ្លួន ៤ ៦៧០មីល្លីម៉ែត្រ ទទឹង ២ ០៨០មីល្លីម៉ែត្រ និង កម្ពស់ ១ ១៤៥មីល្លីម៉ែត្រ ហើយមានទម្ងន់សរុប ១ ៣៥០គីឡូក្រាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម