ចិន បង្ហាញបច្ចេកវិទ្យាសាកថ្មថ្មី អាចសាកឲរថយន្តជិះបានចម្ងាយ ១០០គ.ម ក្នុងពេលត្រឹមតែ ១ នាទី ប៉ុណ្ណោះ!

ដើម្បីជាឆ្លើយតបទៅនឹងតម្រូវការកាន់តែច្រើននៃការប្រើប្រាស់រថយន្តអគ្គិសនីនាពេលសព្វថ្ងៃនេះ ក្រុមហ៊ុន Orange Charging ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មសាកភ្លើងរថយន្តអគ្គិសនីដ៏ធំមួយរបស់ប្រទេសចិន ក៏ជាក្រុមហ៊ុនរបស់ DiDi Chuxing គឺបានប្រកាសបង្ហាញនូវបច្ចេកវិទ្យាសាកថ្មថ្មីមួយរបស់ខ្លួនហើយ ដែលបច្ចេកវិទ្យានេះគឺមានល្បឿនសាកខ្ពស់ និងមានប្រសិទ្ធភាពខ្លាំងដល់ទៅ ១ ៦០០គីឡូវ៉ាត់ ឯណ្ណោះ។

ក្នុងនោះ បច្ចេកវិទ្យាសាកថ្មថ្មីនេះ គឺអាចសាកថ្មក្នុងល្បឿនខ្ពស់ខ្លាំងណាស់ ដោយវាអាចសាកថ្មឲរថយន្តជិះបានចម្ងាយ ១០០ គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ១ នាទី ប៉ុណ្ណោះ។ ជាមួយគ្នានេះ បច្ចេកវិទ្យានេះ ក៏ត្រូវបានបង្កើតឡើងជាមួយនឹងប្រព័ន្ធប្រតិបត្តិការឆ្លាតវៃ “Unicorn OS” ដែលអាចចែកចាយថាមពលបានយ៉ាងមានប្រសិទ្ធភាព និងបត់បែនទៅតាមតម្រូវការរបស់រថយន្តផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Orange Charging គឺមានស្ថានីយសាកថ្មជាង ៤៦ ០០០ កន្លែង នៅក្នុងប្រទេសចិន ដែលក្នុងចំណោមនោះស្ថានីយសាកថ្មនីមួយៗគឺអាចសាកបានល្បឿន ១៨០គីឡូវ៉ាត់ ឡើងទៅ។

គួរបញ្ជាក់ថា បើទោះបីជាការសាកថ្មល្បឿនលឿននេះមានអត្ថប្រយោជន៍ខ្លាំងយ៉ាងណាក៏ដោយ ក៏នៅក្នុងពេលបច្ចុប្បន្ននេះ វានៅតែប្រឈមនឹងបញ្ហាមួយចំនួនដូចជាតម្លៃជាដើមផងដែរ ប៉ុន្តែក្រុមហ៊ុន Orange Charging ផ្ទាល់ ក៏គ្រោងនឹងដោះស្រាយបញ្ហាទាំងនេះ ដោយការបញ្ជូលនូវប្រព័ន្ធ AI ក៏ដូចជាប្រព័ន្ធសូឡាឆ្លាវៃ និងការសហការជាមួយអាជ្ញាធរជាតិដើម្បីដោះស្រាយបញ្ហាទាំងនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម