ចិន បញ្ចេញឡាន EV ថ្មី តម្លៃជិត ៦មុឺនដុល្លារ សាកម្តងអាចជិះបាន ៧២០គ.ម

ក្រុមហ៊ុន Li Auto បានប្រកាសដាក់បង្ហាញចេញនូវរថយន្ត Li Auto i8 ដែលជា​រថយន្ត SUV អគ្គិសនី​សេរ៊ី​របស់​ខ្លួន ហើយគ្រោងចេញ​លក់នៅ​ក្នុង​ទីផ្សារប្រទេសចិន ​នៅ​ខែ​កក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ខ្ទង់ ៥៤ ៤០០ដុល្លារ។

Li Auto i8 មានប្រវែងតួខ្លួនសរុប ៥ ០៨៥ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៧៤០ ម.ម និងប្រវែងគម្លាត​កង់មុខ-ក្រោយ ៣ ០៥០ ម.ម ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង២ (AWD) អាចផលិតកម្លាំងសរុបបាន ៥៣៦សេះ មានល្បឿន​អតិបរមា​រ ១៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ទទួលបានជម្រើសអាគុយទំហំ ៩០,១ និង ៩៧,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៧០ និង ៧០២គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Regulatory filing: Li Auto files for Li i8 electric SUV - CnEVPost

ចំពោះផ្នែកខាងក្រៅ​របស់ Li i8 គឺ​ស្រដៀង​គ្នា​ទៅ​នឹង​រថយន្ត​ម៉ាក Li ផ្សេងទៀតដែរ ប៉ុន្តែសម្រាប់ផ្នែកខាងក្នុងវិញ ទទួលបាននូវ​អេក្រង់​ចំនួនពីរ​ទំហំ ១៥,៧ អ៊ីញ តែមិនមាន​កុងទ័រ​បង្ហាញព័ត៌មាន​ឌីជីថលទេ ប៉ុន្តែជំនួស​មក​វិញ ដោយ​អេក្រង់បង្ហាញ​ព័ត៌មាន​លើ​កញ្ចក់ Head-up display ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម