ចុងខែនេះ! Li Auto នឹងប្រកាសដាក់លក់នូវរថយន្ត EV ដែលជិះបាន ៧២០គ.ម របស់ខ្លួនហើយ

បន្ទាប់ពីបង្ហាញចេញកាលពីខែមិថុនា ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Li Auto បានប្រកាសគ្រោងនឹងប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធម៉ូដែលថ្មី Li i6 ប្រភេទ Mid-size SUV របស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើឡើងនៅក្នុងថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៥០ ម.ម ទទឹង ១ ៩៣៥ ម.ម កម្ពស់ ១ ៦៥៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។​ វាដំ​ណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ (RWD) អាចផលិតកម្លាំងបាន ៣៣៥ សេះ
  • ម៉ូទ័រអគ្គិសនីចំនួន ២ (AWD) អាចផលិតកម្លាំងបាន ២០១ និង ៣៣៥ សេះ

ជាមួយគ្នានេះ ក៏គាំទ្រនូវបច្ចេកវិទ្យាសាកល្បឿនលឿន ដែលអាចសាកត្រឹមរយៈពេល ១០នាទី ជិះបានចម្ងាយ ៥០០គីឡូម៉ែត្រ និងអាគុយទំហំធំដែលអាចបើកបរបានចម្ងាយដល់ ៧២០គីឡូម៉ែត្រ ផងដែរ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅវិញ​ គឺមានការរចនាស្រដៀងទៅនឹងម៉ូដែល Li i8 ពោលគឺបានភ្ជាប់មកជាមួយប៉ាណាបិទជិត និងចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រព័ន្ធចាប់សញ្ញា LiDAR លើដំបូល និងទ្វារប្រភេទ hidden door handles ជាដើម។ ខណៈផ្នែកខាងក្នុង ក៏ដូចជាតម្លៃ និងលក្ខណៈផ្សេងៗទៀតវិញ មិនទាន់បង្ហាញចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម