Honda Click 160 ដាក់លក់ជាផ្លូវការ សម្រាប់ទីផ្សារនៅ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី

[ទីផ្សារបរទេស] ទីបំផុត Honda Click 160 ឬ Vario 160 ត្រូវបានប្រកាសចេញលក់ជាផ្លូវការសម្រាប់ទីផ្សារនៅ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​ ជាមួយការអាប់ដេតរូបរាងថ្មីកាន់ស្ព័រ។

សម្រាប់ការឌីហ្សាញនៃម៉ូតូ Honda Click 160 ឬ Vario 160 ត្រូវបានឌីស្សាញជាមួយរូបរាងថ្មីកាន់តែស្ព័រ នឹងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED, កុងទ័រឌីជីថលប្រភេទ LCD, រន្ធសាកប្រភេទ USB និង Smart key ព្រមទាំងបានបំពាក់ស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះថាមពលម៉ាស៊ីននៃម៉ូតូ Honda Click 160 ឬ Vario 160 បានប្រើប្រាស់ម៉ាស៊ីន eSP + ចំណុះ ១៥៧ សេសេ ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ១៥,៣ សេះ និងកម្លាំងរមួល ១៣,៨ ញ៉ូតុនម៉ែត្រ ដោយការបើកបរចម្ងាយ១០០គ.ម ស៊ីសាំងប្រហែល ២,១លីត្រ។

សម្រាប់ទីផ្សារ​ឥណ្ឌូនេស៊ី​ ម៉ូតូ Honda Click 160 ឬ Vario 160 ត្រូវបានដាក់លក់ជាមួយជម្រើស ២ម៉ូឌែលគឺ CBS មានតម្លៃចាប់ពី ១ ៨០០ដុល្លារ និង ABS មានតម្លៃចាប់ពី ២ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម