តាមការចុះផ្សាយរបស់សារព័ត៌មានរថយន្តជប៉ុន Best Car បានឲ្យដឹងថា Toyota និង Subaru អាចនឹងសហការគ្នាលើការអភិវឌ្ឍរថយន្ត Subaru WRX ជំនាន់ថ្មី ក្រោយពី Toyota ទិញយកភាគហ៊ុនប្រមាណជិត ២០% ពី Subaru។
ប្រភពដដែលឲ្យដឹងថាក្រុមហ៊ុនទាំងពីរកំពុងចាប់ដៃគ្នាលើរថយន្តដែលគេហៅថា “Super AWD” ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតផ្សេងឡើយ។ ដោយឡែកវត្តមានរថយន្ត WRX ជំនាន់ថ្មីនឹងមិនលេចចេញឆាប់ៗនោះទេ។ Colin Chrisie ដែលនាយកគ្រប់គ្រង Subaru Australia និយាយថាសង្ឃឹមរថយន្តនេះនឹងលេចមុខនៅឆ្នាំ ២០២១៕