ចេញតម្លៃហើយ! Subaru WRX ឆ្នាំ២០២២ កម្លាំង ២៧១សេះ តម្លៃចាប់ពី ២,៩ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Subaru បានប្រកាសថា រថយន្ត WRX ស៊េរីឆ្នាំ២០២២ របស់ខ្លួន នឹងមានតម្លៃចាប់ពី ២៩ ១០៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

បើប្រៀបធៀបទៅ វាមានតម្លៃថ្លៃជាងស៊េរីឆ្នាំ២០២១ ដល់ទៅ ១ ៦១០ដុល្លារឯណោះ ប៉ុន្តែ Subaru WRX ឆ្នាំ២០២២ បានផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុង ខណៈគូប្រជែងរបស់វាគឺ Volkswagen Jetta GLI មានតម្លៃចាប់ពី ៣០ ៩៩៥ដុល្លារ និង Hyundai Elantra N មានតម្លៃចាប់ពី ៣១ ៩០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីម៉ូដែល Base Model ខាងលើ ក្រុមហ៊ុន Subaru ក៏បានផ្តល់ជម្រើសជាច្រើនម៉ូដែលទៀតដែរ មានដូចជា៖

  • WRX លេខដៃ តម្លៃចាប់ពី ២៩ ១០៥ដុល្លារ
  • WRX លេខអូតូ តម្លៃចាប់ពី ៣០ ៩៥៥ដុល្លារ
  • WRX Premium លេខដៃ តម្លៃចាប់ពី ៣១ ៦០៥ដុល្លារ
  • WRX Premium លេខអូតូ តម្លៃចាប់ពី ៣៣ ៦៥៥ដុល្លារ
  • WRX Limited លេខដៃ តម្លៃចាប់ពី ៣៥ ៩៩៥ដុល្លារ
  • WRX Limited លេខអូតូ តម្លៃចាប់ពី ៣៨ ២៤៥ដុល្លារ
  • WRX GT លេខអូតូ តម្លៃចាប់ពី ៤១ ៨៩៥ដុល្លារ

រថយន្ត Subaru WRX ស៊េរីឆ្នាំ២០២២ ប្រើម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧១សេះ និងកម្លាំងរមួល ៣៤៩ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់ដៃ ៦វគ្គ និងប៉ុងពីរ symmetrical all-wheel drive system មកស្តង់ដារ។ អតិថិជនក៏អាចជ្រើសរើស Option ប្រអប់លេខអូតូ Subaru Performance Transmission បានផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម