ចេញបណ្ដើរៗហើយ! Volkswagen បង្ហាញរាងពីក្រោយឡានភីកអាប់ Amarok ជំនាន់ថ្មី

[ទីផ្សារបរទេស] រថយន្តភីកអាប់ Amarok ជំនាន់ថ្មី ត្រូវបាន​រំពឹងថានឹងត្រូវ Volkswagen បង្ហាញ​ចេញ​ជា​ផ្លូវការ​នៅ​អំឡុង​ចុង​ឆ្នាំនេះ ហើយ​ពេលនេះរូបរាងខាងក្រោយនៃភីកអាប់ជំនាន់ថ្មីត្រូវបានបង្ហាញឲ្យឃើញជាលើកដំបូង។

រចនាបថខាងក្រោយឃើញមានការសរសេរអក្សរ Amarok យ៉ាងធំ អមជាមួយ​អំពូល​ឲ្យ​សញ្ញា​សងខាងដែលមានរាងជាបញ្ឈរ។ ក្រៅពីបង្ហាញរាងខាងក្រោយ Volkswagen ក៏បានឲ្យដឹងផងដែរថា Amarok ជំនាន់ថ្មី មាន​សមត្ថភាព​អាចសណ្ដោងទម្ងន់បាន​ដល់ ៣,៥តោន និងអាចទ្រទម្ងន់បាន​ដល់ ១,២តោន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃ​ការសហការជាមួយ Ford ធ្វើឲ្យ Amarok នឹងត្រូវប្រើប្រាស់គ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Ranger ជំនាន់​ថ្មី។ កន្លងមក VW បានបង្ហាញថារថយន្តភីកអាប់នេះនឹងមានជម្រើសម៉ាស៊ីនសាំងចំនួនមួយ ជាមួយម៉ាស៊ីនម៉ាស៊ូតចំនួនបួន ដែល​មាន​ចំណុះ​ចាប់ពី ២,០លីត្រ ដល់ ៣,០លីត្រ។

Amarok ជំនាន់ថ្មីដែលផ្លាស់ប្ដូររូបរាងថ្មី រំពឹងថាបង្ហាញខ្លួននៅចុងឆ្នាំ២០២២ ហើយនឹងត្រូវ​ផលិតនៅ​អាហ្វ្រិកខាងត្បូង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម