ចេញរូបភាពពិតរថយន្ត SUV កំពូលប្រណីតរបស់កូរ៉េស៊េរីឆ្នាំ ២០២០

​រូបភាព​ដែល​បង្ហាញ​ពី​រូបរាង​នៃ​រថយន្ត Genesis GV80 ត្រូវ​បាន​លេច​ចេញ​មុន​ថ្ងៃ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ ដែលរថយន្ត​ SUV របស់​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​នឹង​ជា​គូ​ប្រជែង​រថយន្ត​អឺរ៉ុប​ដូច​ជា Audi Q7, BMW X5 និង Mercedes-Benz GLE ជា​ដើម។

រថយន្ត​ GV80 ស៊េរី​ឆ្នាំ ២០២០ នឹង​ត្រូវ​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ គួរ​ដឹង​ថា​នេះ​គឺ​រថយន្ត​ប្រភេទ SUV ដំបូង​គេ​បំផុត​របស់​ម៉ាក​រថយន្ត​ប្រណីត​ Genesis របស់​កូរ៉េ ដែល​វា​ជា​ម៉ាក​សាខា​របស់​ក្រុមហ៊ុន Hyundai។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ SUV ប្រណីត​នេះ​នឹង​មាន​លក់​លើ​ទីផ្សារ​ជា​មួយ​ម៉ាស៊ីន​សាំង​ចំនួន​ពីរ​ប្រភេទ គឺ​ម៉ាស៊ីន​ចំណុះ ២,៥ លីត្រ ៤ ស៊ីឡាំង Turbocharged ផលិត​កម្លាំង​បាន​ ៣០៣ សេះ និង​ម៉ាស៊ីន ៣,៥ លីត្រ ៦ ស៊ីឡាំង​ ផលិត​កម្លាំង​បាន​ ៣៨៥ សេះ។ ទីផ្សារ​មួយ​ចំនួន​ក៏​នឹង​មាន​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត​ដែល​មាន​ចំណុះ ៣,០ លីត្រ ៦ ស៊ីឡាំង កម្លាំង ២៧៧ សេះ ហើយ​វា​ក៏​នឹង​មាន​ប្រភេទ Plug-in Hybrid ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម