ចេញរូបរាង Kia Morning ស៊េរីឆ្នាំ ២០២១ ជាលើកដំបូង

ក្រោយ​ពី​រូបរាង​នៃ​រថយន្ត​ដែល​ប្រើ​បើកបរ​សាក​ល្បង​នៅ​អឺរ៉ុប​បាន​លេច​ធ្លាយ​រួច​មក Kia Morning ស៊េរី​ថ្មី​បាន​លេច​ធ្លាយ​នូវ​ការ​ឌីហ្សាញ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ទឹក​ដី​កំណើត​វិញ​ម្ដង។

រូបភាព​បាន​បង្ហាញ​ថា Kia Morning ស៊េរី​ឆ្នាំ ២០២១ មាន​ការ​ផ្លាស់​ប្ដូរ​ផ្ទាំង​ប៉ាណា​ រចនាបថ​ចង្កៀង​ថ្មី​ទាន់​សម័យ ហើយ​អំពូល​បំភ្លឺ​ពេល​ថ្ងៃ​មាន​រចនាបថ​ដូច​ជា​លើ​រថយន្ត Kia Stinger និង Cerato ដែរ។ ចំណែក​រូបរាង​ខាង​ក្រោយ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ ជា​ពិសេស​កាង​ខាង​ក្រោម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីន Kia Morning នឹង​នៅ​តែ​​មាន​ជម្រើស​ដូច​បច្ចុប្បន្ន​គឺ​ ទំហំ ១លីត្រ ៣ស៊ីឡាំង​ កម្លាំង ៦៧សេះ និង​ជម្រើស​ទំហំ ១,២៥លីត្រ ៤ស៊ីឡាំង កម្លាំង ៨៤សេះ។ ម៉ូដែល​ថ្មី​នេះ​អាច​នឹង​មាន​បន្ថែម​ម៉ាស៊ីន​ថ្មី​មួយ​ទៀត​​ប្រភេទ Turbocharged ចំណុះ ១លីត្រ កម្លាំង ១០០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម