ចេញហើយ! ចេញហើយ! Nissan Frontier ស៊េរីឆ្នាំ២០២៥ មុខមាត់ថ្មី សមត្ថភាពខ្លាំងជាងមុន តម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនូវតម្លៃជាផ្លូវការរបស់រថយន្តភីកអាប់ Nissan Frontier ស៊េរីឆ្នាំ២០២៥ មុខមាត់ថ្មី សមត្ថភាពខ្លាំងជាងមុន ជាមួយតម្លៃលក់ចាប់ពី ៣៣ ៥៦០ ដុល្លារ​ ដល់ ៤៦ ៦៦០ ដុល្លារ នៅក្នុុងទីផ្សារសហរដ្ឋអាមេរិក។

Nissan Frontier ស៊េរីឆ្នាំ២០២៥ ថ្មីនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៨ លីត្រ V6 អាចផលិតកម្លាំងបាន ៣១០ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ព្រមទាំងមានសមត្ថិភាពអូសសណ្តោងបានធ្ងន់ជាងមុនគឺដល់ទៅ ៣២៤៣ គីឡូក្រាម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅផ្នែកខាងក្រៅរបស់ភីកអាប់នេះ ទទួលបានប៉ាណាមុខថ្មី ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៊ីញឌីស្សាញថ្មី ព្រមទាំងចង្កៀងមុខ-ក្រោយ LED ដែលផ្តល់នៅភាពហាប់ណែនជាងមុន។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានការរចនាតាប៊្លូថ្មី ជាមួយអេក្រង់កំសាន្ត Touchscreen ធំជាងមុនទំហំដល់ទៅ ១២,៣ អ៊ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេង ១០ចំនុច និងប្រព័ន្ធជំនួយអ្នកបើកបរដែលរួមបញ្ចូលនៅមុខងារដ៏សំបូរបែបផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម