[ទីផ្សារបរទេស] រថយន្ត Peugeot 5008 Allure ស៊េរីឆ្នាំ២០២២ ដែលជារថយន្តប្រភេទ SUV កៅអី ៧ បានធ្វើការចេញលក់ជាផ្លូវការនៅលើទីផ្សារនៅក្នុងប្រទេសថៃ។
សម្រាប់ការឌីហ្សាញនូវរថយន្ត Peugeot 5008 មានការផ្លាស់ប្តូរតិចតួច ដោយបានបំពាក់នូវចង្កៀងមុខ Full LED, ដំបូល Panoramic Sunroof, ទ្វាឃ្លុបក្រោយប្រភេទអូតូ, កញ្ចក់ជំហៀងភ្ជាប់ដោយមុខងារអូតូ, ប្រព័ន្ធបាញ់លាងកញ្ចក់ និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញផងដែរ។
បន្ថែមពីនេះចំពោះផ្នែកខាងក្នុងនៃរថយន្ត Peugeot 5008 បានបំពាក់កង់ទ័រឌីជីថលទំហំ ១០អ៊ីញ, ប្រព័ន្ធកម្សាន្តភ្ជាប់មុខងារ Apple CarPlay, Android Auto និង Mirror Link។ បន្ថែមពីនេះប្រព័ន្ធរុករក 3D, ឧបករណ៍បំពងសំលេង ៦ ចំណុច, កន្លែងសាកថ្មឥតខ្សែ និងម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ ២តំបន់។
ចំពោះថាមពលម៉ាស៊ីននៃរថយន្ត Peugeot 5008 ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៦៧សេះ និងកម្លាំងរមួល ២៤៥ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៦វគ្គ រត់ដោយកង់ខាងមុខ។
ដោយទ្បែកចំពោះរថយន្ត Peugeot 5008 ក៏បានបំពាក់មកជាមួយនូវប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ផងដែររួមមាន៖ Active Blind Spot, Lane Keeping Assistance, Speed Limit Sign Reading និង Speed Limiter Recognition រួមទាំងពោងសុវត្ថិភាពមួយជុំរថយន្តផងដែរ។
យ៉ាងណាមិញចំពោះរថយន្ត Peugeot 5008 មានតម្លៃចាប់ពី ៥៨ ៨០២ ដុល្លារ និងជម្រើស ៤ពណ៍ដោយរួមមានដូចជា៖ Amazonite Grey, Nera Black, Pearl White និង Emerald Crystal ៕