ចេញហើយ! ភីកអាប់អគ្គិសនី Chevrolet Silverado​ ស៊េរីឆ្នាំ២០២៥ តម្លៃខ្ទង់ ១០មុឺនដុល្លារ សាកម្តងរត់បាន ៨០០គ.ម

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការរដាក់បង្ហាញចេញនូវតម្លៃជាផ្លូវការរបស់រថយន្តភីកអាប់អគ្គិសនី Chevrolet Silverado​ ស៊េរីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៥៧​ ០៩៥ ដុល្លារ ដល់ ៩៧ ៨៩៥ ដុល្លារ នៅក្នុងទីផ្សារសហរដ្ធអាមេរិក។ លើសពីនេះទៅទៀត រថយន្តមួយនេះ ក៏ទទួលបានជម្រើសម៉ូឌែល LT ផងដែរ។

រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ អាចផលិតកម្លាំងសរុុបបានចំនួន ៦៤៥សេះ និងកម្លាំងរមួល ១ ០៣៦ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយចាប់ពី ៦៥៧ ទៅ ៧៩២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ជាមួយសមត្ថភាពសណ្តោងបានដល់ទៅ ៥ ៦៧០​គីឡូក្រាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនារូបរាងខាងក្រៅវិញ មានលក្ខណៈហាប់ណែនដោយភ្ជាប់មកជាមួយប៉ាណាមុខបិតជិតអមដោយឡូហ្គូល Chevrolet នៅចំកណ្តាលនិងប្រព័ន្ធភ្លើង ambient lighting អូសកាត់ពីម្ខាងទៅម្ខាង,​ ចង្កៀងមុខ-ក្រោយ LED​ និងថាសកង់ទំហំ ២២ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១,៣អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ​ ១៧,៧ អ៊ីញ រួមជាមួយមុខងារ Google Assistant, Maps និងកៅអីក្តៅ-ត្រជាក់ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម