ចេញហើយ! ម៉ូតូ GPX Drone ស៊េរីឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ តម្លៃខ្ទង់ ២ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនម៉ូតូ GPX បានបញ្ចេញនូវម៉ូឌែល Drone ស៊េរីឆ្នាំ២០២២ ដែលប្រើប្រាស់ម៉ាស៊ីន 4-Valve កាន់តែស្រួលប្រើជាងមុខ ដែលមានជម្រើស ៣ ម៉ូឌែលតម្លៃចាប់ពី ២ ០៧៨ ដុល្លារ ដល់ ២ ២២៦ ដុល្លារ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ GPX Drone វាមានបណ្តោយ ២ ០០០ មម, ទទឺង ៧៦០ មម, កម្ពស់ ១ ១១៥  និងកម្ពស់ពីដីមកកែបម៉ូតូ ៧៨០ ម។  ហើយធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៧.៥ លីត្រ និងទម្ងន់ ១៤០ គីឡូក្រាមផងដែរ។ បន្ថែមពីនេះ បានបំពាក់នូវចង្កៀងមុខ LED ចំនួន ១០ គ្រាប់, ចង្កៀងក្រោយ 3D, កុងទ័រឌីជីថល LCD, ប្រអប់ផ្ទុកខាងក្រោមកៅអី, រន្ធ USB សម្រាប់សាកថ្មទូរស័ព្ទ និង Keyless keys ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ GPX Drone ប្រើប្រាស់ម៉ាស៊ីន ១ ស៊ីឡាំង 4 stroke, 4valves ជាមួយប្រព័ន្ធស្អំប្រេង Water Cooled  ចំណុះ ១៤៩,៦ សេសេ និងភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ។ បន្ថែមពីនេះសម្រាប់នៃការវិវឌ្ឍន៍ម៉ាស៊ីន 4-valve នេះនឹងកើនទ្បើងដំណើរការដើម្បីចាប់ផ្តើមល្អ ២៨% និងសន្សំសំចៃប្រេង ១៦%ជាដើម។

បន្ថែមពីនេះ វាបានបំពាក់ជាមួយហ្វ្រាំងឌីសខាងមុខទំហំ ២៦០ មម និងខាងក្រោយ ២២០ មម ដែលភ្ជាប់មកជាមួយប្រព័ន្ធហ្វាំ្រ CBS យ៉ាងណាមិញចំពោះតម្លៃម៉ូតូ GPX Drone 4 Valve មាន ៣ ជម្រើស និងពណ៍ រួមមាន៖

  • STD-Normal Key តម្លៃ ២ ០៧៨ ដុល្លារ (ខ្មៅ – ក្រហម)
  • Keyless – remote key តម្លៃ ២ ១៩៦ ដុល្លារ ( ក្រហម, ទឹកក្រូច, សរ)
  • Keyless Special – Special Color តម្លៃ ២ ២២៦ ( Matte Blue )៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម