ម៉ូតូ Suzuki Nex ស៊េរីឆ្នាំ២០២២ ដាក់លក់ក្នុងប្រទេសថៃ តម្លៃជាង ១ពាន់ដុល្លារ

{ទីផ្សារបរទេស} ម៉ូតូ Suzuki Nex Crossover ស៊េរីឆ្នាំ២០២២ ចាក់សាំង ១ លីត្រ ជិះបានចម្ងាយ ៥០ គ.ម តម្លៃខ្ទង់ ១ ៤៨៨ ដុល្លារ ជាមួយនឹងជម្រើស ៣ ពណ៍ដូចជា ខ្មៅលាយលឿន, ក្រហមលាយខ្មៅ និងខ្មៅសុទ្ធ សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ម៉ូតូ Suzuki Nex Crossover បំពាក់នូវចង្កៀងមុខ Halogen,អេក្រង់ឌីជីថល LCD និងពូកស្បែកពីរពណ៌ ទន់និងមានផាសុកភាព។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វាមានបណ្តោយ ១ ៨៩០ មម, ទទឺង ៧៦៥ មម, កម្ពស់ ១, ០៥៥  និងកម្ពស់ពីដីមកកែបម៉ូតូ ៧៤០ មម។ បន្ថែមពីនេះធុងសាំងរបស់វាអាចផ្ទុកបានដល់ចំណុះ ៣.៦ លីត្រ និងទម្ងន់ ៩៤ គីឡូក្រាមផងដែរ។

Suzuki Nex Crossover ប្រ់ើប្រាស់ម៉ាស៊ីន ១ ស៊ីឡាំង SOHC 4 stroke ជាមួយប្រព័ន្ធស្អំប្រេង Air-cooled  ចំណុះ ១១២.៨ សេសេ និងភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ។

Suzuki Nex Crossover បានបំពាក់ផ្នែក​ខាង​ក្រោយ​ជាបូមរ៊ឺស័រ ​និងប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ៨០/៩០-១៤M/C ៤០P និងក្រោយទំហំ ៩០/៩០-១៤M/C ៤៦P ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម