[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូតៃវ៉ាន់ SYM បានធ្វើការបញ្ចេញនូវម៉ូតូប្រភេទ Big Scooter ម៉ូឌែល Joyrdie 300 ស៊េរីឆ្នាំ២០២២ ដោយប្រើប្រាស់ម៉ាស៊ីនដូចទៅនឹងម៉ូតូ GPX Drone 300ផងដែរ។
សម្រាប់ម៉ូតូ SYM Joyride 300 ប្រើប្រាស់ម៉ាស៊ីនចំណុះ ២៨០ សេសេ ផលិតកម្លាំង ២៦ សេះ និងកម្លាំងរមួល ២៦ ញ៉ូតុនម៉ែត្រ ព្រមទាំងបំពាក់នូវកង់ខាងមុខទំហំ ១៥ អ៊ីង និងក្រោយទំហំ ១៤ អ៊ិញ។
បន្ថែមពីនេះ ម៉ូតូ SYM Joyride 300 បានបំពាក់នូវចង្កៀង LED, កុងទ័រឌីជីថល LCD ជាមួយនឹងប្រព័ន្ធតេលេបញ្ជាសោរពីចម្ងាយ។ លើសពីនេះវាក៏មានរន្ធ USB 2.0 និងប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន ២ ផងដែរ។
យ៉ាងណាមិញចំពោះតម្លៃនៃម៉ូតូ SYM Joyride 300 ស៊េរីឆ្នាំ២០២២ មិនទាន់បានបញ្ជាក់ជាផ្លូវការនៅទ្បើយទេ៕
ប្រភព៖ greatbiker