[ទីផ្សារបរទេស] ម៉ូតូ Zoomer X ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ តម្លៃ ១ ៦៧៥ ដុល្លារ ជាមួយនឹងជម្រើស ៤ ពណ៍ (ក្រហម,លឿង, ខ្មៅ និងស) សម្រាប់ទីផ្សារក្នុងប្រទេសថៃ។
សម្រាប់ម៉ូតូ Zoomer X វាមានទំហំ ទទឹង ៧៥៩ មម, បណ្តោយ ១ ៨៤០, កម្ពស់ ១ ០៦៥មម, កម្ពស់ពីដីមកកែបម៉ូតូ ៧៦៣ មម, ចំណុះធុងសាំង ៤,៤លីត្រ និងទម្ងន់ ១០៧ គីឡូក្រាមផងដែរ។ បន្ថែមពីនេះ បានបំពាក់នូវចង្កៀងមុខធំ, ប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអី និងកុងទ័រឌីជីថល ផងដែរ។
ម៉ូតូ Zoomer X ប្រើប្រាស់ម៉ាស៊ីន eSP PGM-FI 4-stroke / SOHC single ជាមួយនឹងប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១០៨,២សេសេ និងភ្ជាប់ជាមួយប្រអប់លេខអូតូ V-Matic Belt។
ម៉ូតូ Zoomer X បានបំពាក់ផ្នែកខាងក្រោយជាបូមប្រភេទ Swing unit និងខាងមុខ Telescopic ប្រភេទហ្វ្រាំងឌីសខាងមុខ និងហ្វ្រាំងតាំបួនៅខាងក្រោយ ព្រមទាំងភ្ជាប់មកជាមួយសំបកកង់ខាងមុខទំហំ ១០០/៩០-១២ M/C ៥៩ និងក្រោយទំហំ ១១០/៩០-១២ M/C ៦៤ ជាដើម៕