[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការប្រកាសចេញនូវតម្លៃរបស់រថយន្តអគ្គិសនី Hyundai Casper ជាមួយតម្លៃលក់ខ្ទង់ ២៣ ០០០ ដុល្លារក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង។
រថយន្ត Hyundai Casper ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៩៧សេះ និងកម្លាំងរមួល ១៤៧ញ៉ូតុនម៉ែត្រ ផ្កួបជាមួយអាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង អាចបើកបរបចម្ងាយ ៣១៥គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រការសាកថ្មល្បឿនលឿន ១២០គីឡូវ៉ាត់ អាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ដោយចំណាយពេលប្រមាណ ៣០នាទីប៉ុណ្ណោះ។
សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ មានបំពាក់ប៉ាណាមុខបិតជិតជាមួយឡូហ្គូល Hyundai នៅចំកណ្តាលអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៥ ដល់ ១៧អ៊ីញ ជាដើម។
ខណៈផ្នែកខាងក្នុងមានបំពាក់វិញ ទទួលបានអេក្រង់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ កន្លែងសាកថ្មឥតខ្សែ កៅអីកំដៅនៅផ្នែកខាងមុខ អំពូលបំភ្លឺ ambient lighting ប្រភេទ LED ចំនួន ៦៤ពណ៌ និងប្រព័ន្ធសុវត្ថិភាព Pedal Misapplication Safety Assist system (PMSA)៕