ចេញហើយ! BMW iX1 ឆ្នាំ២០២៣ កម្លាំង ៣១៣សេះ សាកភ្លើងម្តងជិះបាន ៤០០គ.មជាង

ក្រុមហ៊ុន BMW ទើបតែបានប្រកាសចេញរថយន្ត SUV ខ្នាតតូច ដំណើរការដោយថាមពលអគ្គិសនីសុទ្ធថ្មី គឺ BMW iX1 ឆ្នាំ២០២៣ សម្រាប់ទីផ្សារអឺរ៉ុប។

BMW iX1 ឆ្នាំ២០២៣ នេះនឹងផ្តល់តែជម្រើសមួយម៉ូដែលប៉ុណ្ណោះ គឺ xDrive30 ដោយបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៣១៣សេះ និងកម្លាំងរមួល ៤៩៤ញ៉ូតុនម៉ែត្រ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី ហើយមានល្បឿនអតិបរមា ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ វាមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៦៤,៧គីឡូវ៉ាត់ម៉ោង ដើម្បីផ្តល់ថាមពលឲ្យទៅម៉ូទ័រអគ្គិសនី ហើយវាផ្តល់នូវចម្ងាយបើកបរ ខ្ទង់ ៤៣០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

SUV អគ្គិសនីនេះគាំទ្រការសាកភ្លើងល្បឿនលឿន DC fast-charging ដល់ទៅ ១៣០គីឡូវ៉ាត់ ដែលមានន័យថា វាអាចសាកពី ១០% ទៅ ៨០% ប្រើពេល ២៩នាទី ឬ អាចសាកបានចម្ងាយ ១២០គីឡូម៉ែត្រ ប្រើពេលត្រឹម ១០នាទីប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន BMW មិនទាន់បានប្រកាសនូវតម្លៃ និងកាលបរិច្ឆេទចេញលក់រថយន្ត iX1 ឆ្នាំ២០២៣ នេះនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម