ចេញហើយ! Cadillac Optiq សេរ៊ីឆ្នាំ២០២៥ សាកភ្លើងម្តងរត់បានជិត ៥០០គ.ម ឯតម្លៃខ្ទង់ ៥មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវតម្លៃរបស់រថយន្តអគ្គិសនី Cadillac Optiq សេរ៊ីឆ្នាំ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៥​២ ៨៩៥ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

រថយន្តសេរ៊ីថ្មីនេះ ត្រូវបានផលិតនៅលើគ្រោងឆ្អឹង Ultium platform មានប្រវែងតួខ្លួនសរុប ៤ ៨២០ ម.ម ទទឹង ២ ១២៦ ម.ម កម្ពស់ ១ ៦៤៤ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥៤ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២​ ប៉ុង២ AWD អាចផលិតកម្លាំងសរុបបានចំនួន ៣០០ សេះ និងកម្លាំងរមួល ៤៧៩ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៤៨៣គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និិងគាំទ្រការសាកថ្មល្បឿនលឿន ដោយសាកត្រឹមតែ ១០នាទី អាចបើកបានចម្ងាយ ១២៧គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈទាន់សម័យ ដោយបំពាក់ជាមួយប៉ាណាពណ៌ខ្មៅ ចង្កៀងមុខ-ក្រោយប្រភេទ LED រចនាបែបបញ្ឈរ ដំបូលកញ្ជក់ Panoramic ព្រមទាំងប្រើប្រាស់ទ្វារដៃប្រភេទ flush-mounted ដំបូលកញ្ជក់ Panoramic និងថាសកង់ស្ព័រទំហំ ២០អ៊ីញ។

ចំពោះផ្នែកខាងក្នុងកាប៊ីន​វិញ មាន​បំពាក់​ទៅ​ដោយ​គ្រឿងសម្ភារៈបរិក្ខារដែលធ្វើឡើងពី​ស្បែក អេក្រង់បញ្ជាព័ត៌មានទំហំ ៣៣អ៊ីញ ​ប្រព័ន្ធប្រព័ន្ធអូឌីយ៉ូ AKG ១៩ចំនុច និងប្រព័ន្ធជំនួយអ្នកបើកបរផ្សេងទៀតដែលមានសមត្ថភាព កំណត់ល្បឿនអូតូ​ ចាប់សញ្ញា ជូនដំណឹង និងគ្រប់គ្រងការបើកបរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម