ចេញហើយ! Geely Geome សាកម្តងរត់បាន ៤១០គ.ម ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Geely Geome ប្រភេទ SUV អគ្គិសនីសុទ្ធ ៥កៅអី ជាមួយតម្លៃលក់ចាប់ពី ១១ ១០០ ដុល្លារ ដល់ ១៥ ១០០ ដុល្លារ ក្នុងទីផ្សារប្រទេសសចិន។

រថយន្ត Geely Geome មានប្រវែងតួខ្លួនសរុប ៤ ១៣៥ ម.ម ទទឹង ១ ៨០៥ ម.ម កម្ពស់ ១ ៥៧០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៦៥០ ម.ម ដំណើរការដោយម៉ូទ័រអគ្គីសនីចំនួន១ ប៉ុង១ RWD អាចផលិតកម្លាំងបាន ៧៨ សេះ និងកម្លាំងរមួល ១៣០ ញ៉ូតុនម៉ែត្រ ចំណែក High Trim វិញ អាចផលិតកម្លាំងបាន ១១៤ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣០,១២ និង ៤០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣១០ និង ៤១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿនអាចសាកឡើងពី ៣០ ទៅ ៨០ភាគរយ ចំណាយពេល ២២នាទី ប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តនេះ ទទួលបានការឌីស្សាញថ្មី ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងអក្សរ C និងអក្សរ O ព្រមទាំងប្រើប្រាសនៅថាសកង់ស្ព័រទំហំ ១៦អ៊ីញ រួមជាមួយនឹងកាង Spoiler ជាប់ដំបូលលយចេញមកខាងក្រៅ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨អ៊ីញ និងជម្រើសអេក្រង់កំសាន្ត Touchscreen ទំហំ ១០,១ អ៊ីញ និង ១៤,៦អ៊ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ Flyme Auto OS ក៏ដូចជាកន្លែងសាកថ្មឥតខ្សែទំហំ ៥០វ៉ាត់ ភ្លើងបំភ្លឺចំនួន ២៥៦ពណ៌ រួមជាមួយប្រព័ន្ធជំនួយការបើកបរជាច្រើនផងដែរ ពោលគឺប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរកម្រិតទី២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម