ចេញហើយ! Honda BR-V ស៊េរីឆ្នាំ២០២២ ចេញលក់នៅប្រទេសឥណ្ឌូនេស៊ី តម្លៃខ្ទង់ ២ ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការបញ្ចេញនូវរថយន្ត BR-V ស៊េរីឆ្នាំ២០២២ ជំនាន់ទី២ សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ីជាផ្លូវការ។

សម្រាប់រថយន្តរថយន្ត Honda BR-V មានជម្រើស ២ ម៉ូឌែល ដោយរួមមានម៉ូឌែល S និង ​Prestige។ ចំពោះម៉ូឌែល S បំពាក់នូវចង្កៀងមុខ​ LED ជាមួយនឹងភ្លើងជួយបំភ្លឺពេលថ្ងៃ DRL, អំពូលកាត់អ័ព្ទ, ថាសកង់ទំហំ ១៦ អ៊ីញ, អេក្រង់ប្រព័ន្ធកម្សាន្តទំហំ ៧ អ៊ីញ, កង់ទ័រឌីជីថល TFT និងរន្ធសាកថ្មនៅកៅអីជួរទី២ ព្រមទាំងមុខងាយប្រព័ន្ធបញ្ជេះរថយន្តដោយមិនចាប់ប្រើសោរ និងប្រព័ន្ធសុវត្ថិភាព VSA និង HSA ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ ម៉ូឌែល Prestige បំពាក់នូវកញ្ចក់ជំហៀងអូតូ, យ៉ាន់កង់ស្ព័រទំហំ ១៧ អ៊ីញ, កន្លែងដាក់ដៃសម្រាប់កៅអីជួរទីពីរ ខណៈដែល Prestige ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាព Honda SENSING និងប្រព័ន្ធកាំមេរ៉ា Honda LaneWatch។

ចំពោះប្រព័ន្ធសុវត្ថិភាព Honda SENSING បានបំពាក់នូវប្រព័ន្ធចាប់ហ្វាំ្រអូតូ, ប្រព័ន្ធជំនួយអ្នកបើកបរអោយនៅក្នុងគន្លងផ្លូវ, ប្រព័ន្ធបន្ថែយល្បឿនអូតូ, ប្រព័ន្ធកំណត់ល្បឿនបើកបរ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនរថយន្តខាងមុខ, ប្រព័ន្ធភ្លើងហ្វាបិទបើកអូតូ, ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តនៅខាងមុខមានសកម្មភាព។

រថយន្ត Honda BR-V ប្រើប្រាស់ម៉ាស៊ីនសាំង i-VTEC ចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១២១ សេះ និងកម្លាំងរមួល ១៤៥ ញ៉ូតុនម៉ែត្រ។ យ៉ាងណាមិញចំពោះរថយន្ត Honda BR-V មានតម្លៃចាប់ពី ១៩ ៣៣៣ ដុល្លារ ដល់ ២៣ ៧៦០ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ី៕

ប្រភព៖ Sanook 

ផ្ទាំងផ្សាយពាណិជ្ជកម្ម