ចេញហើយ! Hyundai Ioniq 6 ឆ្នាំ២០២៣ ឌីហ្សាញតាមគំរូឡាន រាងឡូយ បច្ចេកវិទ្យាទំនើប

នៅទីបំផុត ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្តម៉ូដែលថ្មីសន្លាងរបស់ខ្លួន គឺ Ioniq 6 ដែលជារថយន្ត Sedan ដំណើរការដោយថាមពលអគ្គិសនីសុទ្ធដំបូងបង្អស់របស់ខ្លួន។

រថយន្ត Hyundai Ioniq 6 ត្រូវបានឌីហ្សាញតាមគំរូរថយន្ត Prophecy Concept ដែលបានបង្ហាញខ្លួនកាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Sedan អគ្គិសនីខាងលើមានបំពាក់កុងទ័រឌីជីថលទំហំ ១២អ៊ីញ និង អេក្រង់កម្សាន្តទំហំ ១២អ៊ីញដូចគ្នា។ អ្វីដែលពិសេសនោះគឺ វាផ្តល់នូវប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន ambient lighting ដល់ទៅ ៦៤ពណ៌ឯណោះ ថែមទាំងមាន dual-color themes ចំនួន ៦ ដើម្បីឲ្យត្រូវតាមអារម្មណ៍អ្នកប្រើប្រាស់។

Ioniq 6 នឹងប្រើគ្រោងឆ្អឹង Hyundai E-GMP EV platform ដែលមានប្រើលើម៉ូដែល Ioniq 5 ដែរ។ ចំពោះជម្រើសម៉ាស៊ីនរបស់វា ទំនងជាមានជម្រើសម៉ូទ័រមួយ ប៉ុងក្រោយ កម្លាំង ២២៥សេះ និង ម៉ូទ័រ២ ប៉ុង២ កម្លាំង ៣២០សេះ ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Hyundai មិនទាន់បានបង្ហាញព័ត៌មានលម្អិតផ្សេងទៀត ក៏ដូចជាតម្លៃ និងកាលបរិច្ឆេទចេញលក់របស់វានៅឡើយទេ ដូច្នេះមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម