ក្រុមហ៊ុនរថយន្តជប៉ុន Lexus បានដាក់បង្ហាញម៉ូដែល RX ស៊េរីឆ្នាំ ២០២០ ជាផ្លូវការ ដោយបាន Update ទាំងរូបរាង និង លក្ខណៈពិសេសរបស់វា ។
ជាលើកដំបូងបង្អស់ហើយដែល RX ស៊េរីឆ្នាំ ២០២០ បំពាក់អេក្រង់ Touchscreen ទំហំ ៨ អ៊ីងមកស្តង់ដារ តែអាច Upgrade ឡើងទៅ ១២,៣ អ៊ីងបាន ។ វាក៏មានមុខងារ Apple CarPlay និង Android Auto ទៀតផង ។
RX ថ្មីបំពាក់មុខងារសុវត្ថិភាពមកស្តង់ដារជាច្រើន មានដូចជា Road Sign Assist, Lane Tracing Assist, Daytime bicyclist detection, All-Speed Dynamic Radar Cruise Control, និង Pre-Collision System ។
ផ្នែកខាងមុខ RX ថ្មី មានការផ្លាស់ប្តូរបន្តិចបន្តួច ដោយបំពាក់ចង្កៀងបែបស្រឡូនជាងមុន ព្រមទាំងអំពូលកាត់អ័ព្ទថ្មី ។ Lexus នៅតែមិនចោលសំណាញ់ប៉ាណាដ៏ធំរបស់ខ្លួន ជាមួយនឹងចង្កៀងក្រោយរូបរាងអក្សរ L ដ៏ទាក់ទាញ ។ RX ថ្មីមានជម្រើសយ៉ាន់ ១៨ អ៊ីង និង ២០ អ៊ីង ព្រមទាំងបន្ថែមពណ៌ថ្មី ២ បន្ថែមទៀត គឺ Moonbeam Beige Metallic និង Nori Green Pearl ។
Lexus RX មានចំនួន ៤ ម៉ូដែល គឺ RX 350, RX 350L, RX 450h និង RX 450hL ។ 450h និង 450hL ប្រើម៉ាស៊ីន Hybrid ចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ៣ មានកម្លាំងសរុប ៣០៨ សេះ ។ ចំណែកឯ 350 និង 350L វិញ ប្រើម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង មានកម្លាំង ២៩៥ សេះ ៕
ប្រភព ៖ autoguide