ចេញហើយ! Range Rover Sport ឆ្នាំ២០២៣ ផ្លាស់ប្តូរការឌីហ្សាញថ្មី កាន់តែកាច និង ប្រណីតជាងមុន

ក្រុមហ៊ុន Land Rover បានបញ្ចេញរថយន្ត Range Rover Sport ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ ហើយក៏បានប្រកាសថា គូប្រជែងរបស់ Porsche Cayenne មួយនេះ នឹងទទួលបានប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ នៅក្នុងឆ្នាំ២០២៤ ហើយវាក៏នឹងក្លាយជារថយន្តអគ្គិសនីដំបូងបង្អស់របស់ Land Rover ផងដែរ។

រថយន្ត Range Rover Sport ឆ្នាំ២០២៣ ផ្តល់នូវជម្រើស Option ពិសេសៗជាច្រើន រួមទាំង កៅអីម៉ាស្សា អាចសារ៉េបាន ២២បែប, ប្រព័ន្ធបន្សុទ្ធខ្យល់កម្រិតខ្ពស់, ប្រព័ន្ធសំឡេង Meridian hifi កម្លាំង ១ ៤៣០វ៉ាត់ ចំនួន ២៩គ្រាប់, មុខងារទប់សំឡេងរំខាន ANC, កុងទ័រជីឌីថល ១៣,៧អ៊ីញ និង អេក្រង់កម្សាន្តកោង Touchscreen ទំហំ ១៣,១អ៊ីញ ទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover Sport ឆ្នាំ២០២៣ ប្រើគ្រោងឆ្អឹង MLA-Flex ហើយវាមានប្រវែងពីកង់មុខទៅកង់ក្រោយវែងជាងមុន ៥៤មីល្លីម៉ែត្រ សរុប ២ ៩៧៧មីល្លីម៉ែត្រ។

បង្ហាញខ្លួនដំបូង រថយន្ត Range Rover Sport ឆ្នាំ២០២៣ នឹងមានទាំងជម្រើសម៉ាស៊ីនសាំង, ម៉ាស៊ូត និង Plug-in Hybrid ជាមួយនឹងជម្រើសម៉ាស៊ីន V8 តាមក្រោយ។ វានឹងប្រើប្រអប់លេខអូតូ ៨វគ្គ ZF និងប៉ុងពីរ Intelligent All-Wheel Drive មកស្តង់ដារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម