ចំនួនលក់រថយន្តលើសកលលោក ធ្លាក់​ចុះខ្លាំងជាលើកដំបូងតាំងពីឆ្នាំ ២០០៨

សារព័ត៌មាន​ CNBC បាន​ចុះ​ផ្សាយ​ថា​ចំនួន​លក់​រថយន្ត​នៅ​លើ​ទូទាំង​សកលលោក នឹង​ធ្លាក់​ចុះ​ខ្លាំង​បំផុត​ជា​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក។

ប្រទេស​ពីរ​ដែល​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នេះ​គឺ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ដោយ​តម្រូវ​ការ​មាន​ចំនួន​ទាប​បំផុត។ ការ​ចុះ​ផ្សាយ​អះអាង​ថា​ចំនួន​លក់​រថយន្ត​​លើ​សកល​លោក​រំពឹង​ថា​ថយ​ចុះ ៣,១ លាន​​គ្រឿង​​នៅ​ក្នុង​ឆ្នាំ​នេះ ជា​ការ​ធ្លាក់​ចុះ​ធំ​តាំង​ពី​ឆ្នាំ ២០០៨។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួន​លក់​រថយន្ត​​សរុប​នៅ​ឆ្នាំ ២០១៨ មាន​ចំនួន ៨០,៦ លាន​គ្រឿង ដែល​វា​ថយ​ចុះ​ធៀប​នឹង​ឆ្នាំ ២០១៧ ដែល​លក់​បាន​ ៨១,៨ លាន​គ្រឿង។ ក្រឡេក​មក​មើល​ ១០ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ នេះ ចំនួន​លក់​រថយន្ត​ថ្មី​ធ្លាក់​ចុះ ១១% ធៀប​នឹង​ឆ្នាំ ២០១៨។ ចំណែក​នី​អាមេរិក​ ក្រុមហ៊ុន​រថយន្ត​ធំៗ​បាន​បន្ថយ​ចំនួន​ផលិត​រថយន្ត​ថ្មី​ប្រចាំ​ឆ្នាំ ដែល​ជា​សញ្ញា​នៃ​តម្រូវ​ការ​ថយ​ចុះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម